ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ផ្លែឈើអ្វីខ្លះមានផ្ទុកជាតិស្ករទាប?
28, Jun 2021 , 11:29 pm        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ផ្លែឈើ គឺជាប្រភពដ៏ប្រសើរបំផុតមួយនៃសារធាតុចិញ្ចឹមសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិរ៉ែ រួមទាំងវីតាមីនចាំបាច់ច្រើនប្រភេទដែលជួយរក្សាសុខភាពល្អ។ប៉ុន្តែថាតើបន្លែផ្លែឈើអ្វីខ្លះមានផ្ទុកជាតិស្ករទាបល្អចំពោះសុខភាព? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាពថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃបន្លែផ្លែឈើដែលមានផ្ទុកជាតិស្ករទាបល្អចំពោះសុខភាព ៖

 
១. ផ្លែប៉ោម
 
ផ្លែប៉ោមត្រឹម ១៨២ក្រាមមានផ្ទុកថាមពល ៩៥កាឡូរីអមជាមួយកាបូអ៊ីដ្រាត ២៥ក្រាម ជាតិសសៃ ៥ក្រាម និងជាតិស្ករផ្លែឈើត្រឹមតែ ១៩ក្រាមប៉ុណ្ណោះ។ បន្ថែមពីនេះសារធាតុ phytochemicals ក្នុងផ្លែប៉ោមក៏ល្អសម្រាប់គ្រប់គ្រងទម្ងន់, គ្រប់គ្រងជំងឺទឹកនោមផ្អែម និងធ្វើឱ្យសុខភាពឆ្អឹងកាន់តែមានលក្ខណៈប្រសើរឡើង។
 
២. ផ្លែស្ត្របឺរី
 
ក៏មិនខុសពីផ្លែឈើផ្សេងទៀតដែរ ស្ត្របឺរីមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិសសៃខ្ពស់។ ត្រឹម ១៤៤ក្រាមនៃស្ត្របឺរីមានផ្ទុកកាបូអ៊ីដ្រាត ១១ក្រាម ជាតិសសៃ ៣ក្រាម និងជាតិស្ករ ៧ក្រាម។ វាក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្លែឈើប្រភេទនេះក៏មានអង់ទីអុកស៊ីដង់ Anthocyanins ខ្ពស់ដែលធ្វើអោយវាទៅជាពណ៌ក្រហម។ ហើយសារធាតុ Anthocyanins អាចបន្ថយកម្រិតអាំងស៊ុយលីននិងកូឡេស្តេរ៉ុលមិនល្អ។ វាក៏ជួយពង្រឹងដល់សុខភាពបេះដូងនិងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។
 
៣. ផ្លែបឺរ
 
ក៏ព្រោះវាមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិសសៃ និងអាស៊ីតខ្លាញ់ល្អ monounsaturated ខ្ពស់ដែលជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម ក៏ដូចជាកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរ។
 
៤. ផ្លែក្រូច
 
ត្រឹម ១៤០ក្រាមនៃផ្លែក្រូចមានផ្ទុកជាតិស្ករ ១៣ក្រាម ហើយក៏មិនខុសពីផ្លែឈើប្រភេទ citrus ដទៃទៀតដែរ ក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងការរលាកពីធម្មជាតិ។ បន្ថែមពីនេះក្រូចក៏មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
 
៥. ផ្លែក្រូចថ្លុង
 
ផ្លែឈើនេះមានផ្ទុកជាតិស្ករទាប ប៉ុន្តែជាតិទឹកខ្ពស់។ ១០០ក្រាមនៃផ្លែឈើនេះមានផ្ទុកជាតិស្ករត្រឹមតែ ៧ក្រាមប៉ុណ្ណោះ។ វាក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ។
 
៦. ផ្លែល្ហុង
 
ក្នុងចំណោមផ្លែឈើត្រូពិចជាច្រើនផ្សេងទៀត ល្ហុងអាចចាត់ទុកជាប្រភេទផ្លែឈើដែលមានផ្ទុកជាតិស្ករទាបល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមដើម្បីកម្រិតការទទួលទានជាតិស្ករបន្ថែមជួយដល់ការគ្រប់គ្រងទម្ងន់ និងរក្សាកម្រិតនៃជាតិស្ករក្នុងឈាម។ ល្ហុងកាត់រួចជាដុំៗ ១ពែងមានផ្ទុកជាតិស្ករប្រមាណ ១១ក្រាម កាបូអ៊ីដ្រាត ១៦ក្រាម និងជាតិសសៃ ២.៥ក្រាម។
 
៧. ផ្លែត្របែក
 
មានផ្ទុកជាតិស្ករទាប ប៉ុន្តែជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ៕
 
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com