អត្ថបទពាណិជ្ជកម្ម
ឈីហ្វ ចូលរួមអភិវឌ្ឍធនធានមនុស្ស នៅក្នុងឧស្សាហកម្មធនាគារ
01, Jul 2021 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
ដោយបង្ហាញនូវការប្តេជ្ញាចិត្ត ចំពោះអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន នៅក្នុងប្រទេស ការឱ្យគុណតម្លៃអតិថិជន បុគ្គលិក និងការទទួលខុសត្រូវសង្គម គឺជាការចាំបាច់។ ធនាគារពាណិជ្ជ ឈីហ្វ ចាត់ទុកភាពជោគជ័យរបស់ខ្លួន គឺជាភាពជោគជ័យរបស់ប្រទេសជាតិ។

ធនាគារបានណែនាំនូវចក្ខុវិស័យ “The Chief Way” ដែលជាទស្សនៈអាជីវកម្មរបស់ខ្លួនផងដែរ ដើម្បីដឹកនាំក្រុម ឱ្យឆ្ពោះទៅរកគោលដៅ និងភាពជោគជ័យ។ កញ្ញា លីនតែន វ័យ៣០ ឆ្នាំ បានប្រឡូកក្នុងឧស្សាហកម្មធនាគារ អស់រយៈពេល ៦ឆ្នាំ មានតួនាទីជាបុគ្គលិកប្រតិបត្តិការនៅធនាគារ ឈីហ្វ ក្នុងឆ្នាំ២០១៨ បានចែករំលែកបទពិសោធន៍ និងការរៀបចំដំណើរការ ក្លាយខ្លួនជាបុគ្គលិកឆ្នើមមួយរូប។



លីនតែន បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ កញ្ញា បានចាប់ផ្តើម ចុះហាត់ការនៅធនាគារក្នុងស្រុកមួយ។ ក្រោយមក កញ្ញា ក៏បានក្លាយជាបុគ្គលិកពេញម៉ោង ផ្នែកសេវាកម្មអតិថិជន។ កញ្ញា លីន តែន បានបន្តថា៖ «ខ្ញុំបានជម្នះនូវរាល់បញ្ហាប្រឈមទាំងអស់។ ខ្ញុំចាប់ផ្តើមពីមិនយល់ពីវិស័យធនាគារបន្ដិចសោះ ប្រែក្លាយទៅជាបុគ្គលិក ដែលមានចំណេះដឹងបំផុតក្នុងឧស្សាហកម្ម នេះនៅពេលដែលខ្ញុំចូលធ្វើការនៅធនាគារឈីហ្វ»។
 
កញ្ញាបន្ថែមថា ភាពស្មោះត្រង់ និងការធ្វើការជាក្រុមគឺជាកត្តាចម្បង ដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់ក្រុមហ៊ុន វាគឺជាកត្តាជំរុញឱ្យក្រុមការងារសម្រេចបាន នូវភាពជោគជ័យ បើទោះបីមានបញ្ហាអ្វីមួយកើតមានឡើងក៏ដោយ។ កញ្ញានិយាយថា អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការអភិវឌ្ឍនូវចំណេះដឹង ស្របជាមួយជំនាញថ្មីៗ។ ព្រោះបច្ចុប្បន្នកញ្ញារៀនសូត្របានច្រើនអំឡុងពេលធ្វើការជាមួយធនាគារ ឈីហ្វ។


 
កញ្ញាបានឲ្យដឹងថា៖ «កត្តាដែលជំរុញឲ្យខ្ញុំចូលរួមជាមួយធនាគារ ឈីហ្វ គឺដោយសារខ្ញុំ បានឃើញនូវសក្តានុពល ដ៏ខ្លាំងក្លារបស់ធនាគារ។
ហើយថ្នាក់លើតែងតែផ្តល់ឱកាស ដល់បុគ្គលិក ខណៈធនាគារបានបន្តណែនាំផលិតផលថ្មីៗ ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជន។ ធ្វើការជាមួយធនាគារ ឈីហ្វ ខ្ញុំរៀនបាននូវចំណេះដឹង និងជំនាញថ្មីៗច្រើន។ ដូច្នេះ យើងត្រូវប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តក្នុងការធ្វើការ ដើម្បីការរីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាការរីកចម្រើនរបស់បុគ្គលិកផងដែរ»។
 
ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរង្វង់ ៧ ភាគរយ នាពេលកន្លងមក កម្ពុជាបានប្តេជ្ញា លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងការងារបន្ថែមទៀត ខណៈវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់ប្រទេសបន្តរីកលូតលាស់ទៅមុខ ស្របនឹងនិន្នាការឌីជីថល ដែលអំណោយផល។


 
កញ្ញា ងាន់ ស៊ីវឡាង  វ័យ ៣១ ឆ្នាំ ជាបុគ្គលិកមួយរូបទៀត បានចាប់ផ្តើមអាជីពការងារជាប្រធានផ្នែកទំនាក់ទំនង ទទួលបន្ទុកសេវាកម្ម-ផលិតផលប្រាក់បញ្ញើសន្សំ ជាមួយធនាគារ ឈីហ្វ ក្នុងឆ្នាំ២០១៩។ ដោយក្រោយមក កញ្ញាត្រូវបានដំឡើងឋានៈ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនង។
 
កញ្ញា ស៊ីវឡាង បាននិយាយថា ការខិតខំធ្វើការ ដោយប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តខ្ពស់ ជំនាញ ការធ្វើការជាក្រុម និងទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ ដើម្បីសម្រេចបាននូវដំណើរការ
ការងារក្នុងវិស័យធនាគារ នេះហើយ ដែលធ្វើឲ្យកញ្ញាទទួលបានជោគជ័យនូវយុទ្ធសាស្ត្រទីផ្សារ និងបានក្លាយជាបុគ្គលិកឆ្នើមមួយរូបផងដែរ។ 
 


ស៊ីវឡាង បាននិយាយថា «យើងជាអ្នកជំនាញផ្នែកធនាគារ ត្រូវគោរពអតិថិជនដូចជាស្តេច ថែរក្សា និងផ្តល់ជូនពួកគេនៅដំណោះស្រាយល្អៗ»។ 
 
ស៊ីវឡាង បានលើកឡើង នៅវដ្តនៃភាពជោគជ័យដោយនិយាយថា៖ «ម្ចាស់ភាគហ៊ុនស្រឡាញ់បុគ្គលិក ស្រឡាញ់អតិថិជន អតិថិជនពេញចិត្តនឹងសេវាកម្មរបស់ធនាគារ។
នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយអតិថិជន»។
 
ដោយសារឧស្សាហកម្មធនាគារក្នុងប្រទេស កំពុងរីកចម្រើនខ្លាំង ដូច្នេះធនាគារ បានបន្តផ្តោតលើគុណតម្លៃ នៃការអនុវត្តគណនេយ្យ ខណៈប្រទេសព្យាយាមរក្សានូវប្រព័ន្ធធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
 
កញ្ញា ឃុន មាវនាន វ័យ ២២ ឆ្នាំ ជាគណនេយ្យករវ័យក្មេងម្នាក់ នៅធនាគារ ឈីហ្វ។ កញ្ញាបាននិយាយថា ការគ្រប់គ្រងពេលវេលាឲ្យបានល្អ គឺជាអ្វីដែលកញ្ញាប្រកាន់ខ្ជាប់តាំងពីនៅក្មេងមក។ កញ្ញាបន្តថា៖ «ជាធម្មតា ខ្ញុំបំពេញការងាររួចរាល់មុនកាលកំណត់ ធ្វើដូច្នេះខ្ញុំអាចពិនិត្យលើការងារម្តងទៀត ដើម្បីចៀសវាងមានកំហុសណាមួយ។ ដូចគ្នាទៅនឹង លីនតែន និង ស៊ីវឡាង ដែរ កញ្ញាបានលើកឡើងពីសារសំខាន់នៃភាពស្មោះត្រង់ ការធ្វើការជាក្រុម និងការប្រាស្រ័យទាក់ទងល្អ ដែលជាធាតុសំខាន់បំផុត ដើម្បីជួយឲ្យអាជីវកម្មរបស់ក្រុមហ៊ុនរីកចម្រើនទៅមុខ»។


 
កញ្ញា មាវនាន បាននិយាយថា កញ្ញាចាប់ផ្តើម មានចំណាប់អារម្មណ៍ផ្នែកគណនេយ្យ តាំងពីនាងរៀនថ្នាក់ទី១១ ហើយកញ្ញាបានចាប់ផ្តើមការងារដំបូង នៅធនាគារ ឈីហ្វ តែម្ដងក្រោយពីបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យនៅចុងឆ្នាំ ២០២០។ កញ្ញាបន្តថា៖ «នាងខ្ញុំបានចាប់ផ្តើមធ្វើជាបុគ្គលិកហាត់ការ នៅដើមឆ្នាំ២០២០។ បន្ទាប់ពីបានចូលធ្វើការនៅធនាគារ ឈីហ្វ ខ្ញុំបានយល់ច្បាស់ពីសារសំខាន់ នៃការធ្វើការជាក្រុម ហើយវាបានផ្តល់នូវឱកាសដើម្បីក្លាយជាអ្នកពូកែខាងទំនាក់ទំនងដល់ខ្ញុំទៀតផង»។
 
មាវនាន បានបន្ថែមថា កញ្ញាបន្តអភិវឌ្ឍជំនាញដែលមានស្រាប់ និងរៀននូវអ្វីថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារប្រចាំថ្ងៃ។ បច្ចុប្បន្ន កញ្ញាក៏កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com