អត្ថបទពាណិជ្ជកម្ម
សាលាស្តង់ដារអន្តរជាតិមួយ លេចធ្លោខាងគុណភាពអប់រំ ចាប់ទទួលសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី!
02, Jul 2021 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ដែលលេចធ្លោខាងគុណភាពអប់រំ ហើយមានទីតាំងកណ្តាលក្រុងភ្នំពេញ បានចេញសេចក្តីប្រកាស ស្តីពីការចាប់ផ្តើមទទួលពាក្យសិស្សថ្មី ឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។
 
សេចក្តីប្រកាសព័ត៌មានរបស់ ហ៊ែរ៉ុដស៍ បានឱ្យដឹងថា សាលា ចាប់ទទួលពាក្យសិស្សថ្មីឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ។ សិស្សានុសិស្ស មានជម្រើសចូលសិក្សាកម្មវីធីអន្តជាតិ ពេញមួយថ្ងៃ ឬកម្មវិធីសិក្សាទ្វេភាសា (Bilingual Programme) ពេញមួយថ្ងៃ តាមតម្រូវការ។ 
 
លោកស្រី Phillipa Barson នាយិកាសាលាមានប្រសាសថា៖“ជោគជ័យលើកការសិក្សារបស់សិស្សានុសិស្ស គឺជាអាទិភាពចម្បងបំផុត របស់ ហ៊ែរ៉ុដស៍។ ដូច្នេះ សិស្សានុសិស្សត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាពឱ្យបាន ត្រឹមត្រូវ»។


 
ដោយផ្តោតសំខាន់លើគុណភាពអប់រំ ចំនួនសិស្សក្នុងថ្នាក់នីមួយៗមានចំនួនតិច ដែលអាចផ្តល់ភាពងាយស្រួល ក្នុងការបង្រៀន និងរៀន និងការរៀបចំសកម្មភាពរៀនផ្សេងៗ បានយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ចំនួនសិស្សថ្មី ដែលត្រួវទទួលឱ្យចូលសិក្សាមានចំនួនកំណត់ដែរ។ 
 
សាលានឹងដំណើរការទទួលសិស្សថ្មីឱ្យចូលសិក្សា តាមនិតិវិធី ដាក់ពាក្យមុន ទទួលមុន។ សិស្សានុសិស្សដែលខកខាន មិនបានចូលសិក្សាក្នុងដើមឆ្នាំសិក្សា នឹងត្រូវកត់ត្រាក្នុងបញ្ជីរង់ចាំ សម្រាប់ឆ្នាំសិក្សាក្រោយ ឬពេលមានកន្លែងទំនេរ។ ជាមួយគ្នានេះ សាលានឹងផ្តល់នូវការបញ្ចុះតម្លៃពិសេស សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលសិក្សាក្នុងខែមិថុនា ឆ្នាំ២០២១ នេះ។ 



fb.watch/6uty-6RA4M/
 
ដោយកន្លែងមានកំណត់ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាន ដើម្បីដំណើរការចុះឈ្មោះ ឬកក់កន្លែងទុក តាមរយៈលេខទូរសព្ទខាងក្រោម៖
 
-- សាខាទី១ (បឋមសិក្សា): 023 973 999, 077 296 688
-- សាខាទី២ (អូឡាំពិក): 023 936 999, 010 296 688
 
-- សាខាទី៣ (មត្តេយ្យសិក្សា): 023 974 999, 061 296 688
-- សាខាទី៤ (មធ្យមសិក្សា): 023 973 999, 077 296 688 ៕
  






























(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com