កំណាព្យ
ជាតិ
មាន់ជល់!
04, Jul 2021 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ៧
 
មាន់ជល់ភ្នាល់ចាញ់ម្ចាស់ខ្នាញ់ខឹង មាន់ជល់ម្ជូរថ្នឹងស្ងោរអាំងឆា
មាន់ជល់ច្បាស់ជាគេក្លែមស្រា មាន់ជល់សង្ខារមិនវែងអី។
 
មាន់ជល់ៗឈ្នះម្ចាស់ត្រេកអរ មាន់ជល់ពូជល្អអ្នកផងល្បី
មាន់ជល់ការពិតគ្មានបានអ្វី មាន់ជល់ឈ្នះល្បីបានទៅម្ចាស់។
 
មាន់ជល់ៗឈ្នះបានត្រឹមរស់ មាន់ជល់គ្មានយសយើងឃើញច្បាស់
មាន់ជល់កុំអួតថាខ្លួនណាស់ មាន់ជល់ជើងចាស់ដូចជើងថ្មី។
 
មិត្តអើយបើអាចសូមកុំត្រាប់ តាមមាន់ស្មេរប្រាប់ដោយភក្តី
ជល់ឈ្នះឬចាញ់គ្មានបានអី បានត្រឹមដេកដីឆីក្នុងទ្រុង។
 
កុំជល់កុំចាក់តាមគេចង់ គិតឲ្យត្រឹមត្រង់បានគ្រប់ជ្រុង
មេឃធំកុំស្មានស្មើជើងមុង រួមគ្នាវេញធ្លុងទើបមិនធ្លោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com