អត្ថបទពាណិជ្ជកម្ម
អីយ៉ា! ងាកមកមើលម៉ូតូប្រណីត Royal Enfield Vs ម៉ូតូយីហោជប៉ុនម្តងមើល
05, Jul 2021 , 4:55 pm        
រូបភាព
“ពួកយើងបានធ្វើតាមបែបបទដំណើរការ ដែលម៉ត់ចត់រហូតមក ដោយមិនមានរំលង ឬលេងផ្លូវកាត់អ្វីនោះទេ ចំពោះការវិវត្តន៍ និងតេស្តសាកល្បង ផលិតផលរបស់យើង។ ម៉ូតូរបស់ពួកយើង ជាប្រភេទលំដាប់ពិភពលោក ពួកវាមានគុណភាពប្រហាក់ប្រហែល នឹងម៉ូតូជប៉ុននិងអាល្លឺម៉ង់”។ នេះជាប្រសាសន៍របស់  លោក Siddhartha Lal, នាយកគ្រប់គ្រងរបស់ Eicher Motors Ltd ដែលលោកបាននិយាយកាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។
 
Royal Enfield ម៉ាកយីហោដែលមានអាយុកាលច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ១៩០១មក បានបង្ហាញវត្តមានម៉ូឌែលទាំង៦របស់ខ្លួន នៅលើទីផ្សារសព្វថ្ងៃ។ ជាមួយនឹងការបញ្ចេញម៉ូឌែល មានចំនួនយឺតបន្តិច ប៉ុន្តែម៉ាកយីហោមួយនេះ មានការជឿជាក់ ទៅលើគុណភាពយូរអង្វែង ច្រើនជាងបរិមាណ (មកយឺតជាមួយគុណភាព ប្រសើរជាងមកច្រើនជាមួយនឹងគុណភាពទាប)។ 
 
ប្រសិនបើយើងប្រៀបធៀប ជាមួយនឹងម៉ាកយីហោជប៉ុន scoter ដែលបំពាក់ទៅដោយបច្ចេកវិទ្យា updated ជារៀងរាល់ឆ្នាំ ប៉ុន្តែចុងក្រោយទទួលបាននូវស្ទីល ដែលមានកំណត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ វាពិតជារឿងមួយដែលមិនសូវចំណេញពិតៗ។ តម្រូវការក្នុងសង្គមដែលភាគច្រើន ទាមទារនូវស្ទីល និងម៉ូតថ្មីៗរហូត ជាកត្តាមួយជះឥទ្ធិពល និងជំរុញឲ្យម៉ូតូម៉ាកជប៉ុន ដូចជាប្រភេទ Scoter បញ្ចេញនូវម៉ូឌែលថ្មីៗជាច្រើននៅក្នុងឧស្សាហកម្មមួយនេះ។
 






    
 
សព្វថ្ងៃនេះ យើងសង្កេតឃើញថា មានក្រុមអ្នកជិះ ហើយទិញម៉ូតូពីរប្រភេទ, មួយដែលដឹងច្បាស់ពីខ្លួនឯងថា ពួកគេចង់បានម៉ូតូអ្វី និងមួយចំនួនទៀតដែលទិញម៉ូតូ តាមទំនោរសង្គម និងការនិយមរបស់ក្រុមអ្នកជិះម៉ូតូដូចគ្នា ដែលជាហេតុធ្វើឲ្យពួកគេ មិនយល់ច្បាស់ថាតើ គួរជ្រើសរើសម៉ូតូបែបណា។ ប្រសិនបើអ្នក ជាមនុស្សដែលសន្សំសំចៃ និងគិតគូរវែងឆ្ងាយ អ្នកច្បាស់ជាសម្លឹងរកយីហោម៉ូតូ ដែលទាមទារលើគុណភាពការផលិត ហើយអ្នកអាចប្រើវា ពីមួយជំនាន់ ទៅមួយជំនាន់។ នេះជាហេតុផល ដែលម៉ូឌែលដូចជា Royal Enfield Bullet  500 ម៉ូតូមួយដែលមានកម្លាំងម៉ាស៊ីនធន់, បំពង់បញ្ចេញផ្សែងដែលខ្ពស់ល្អ ហើយជាជម្រើសដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពផ្លូវ សមនឹងនៅក្នុងការសម្រេចចិត្តរបស់អ្នក។ ភាពដែលជាខ្លួនឯង របស់ម៉ូតូមួយនេះ គឺរក្សានូវកេរដំណែលរបស់ខ្លួន តាំងពីការគូសរចនាដោយដៃ នៅលើប្រអប់ធុងសាំង, កម្លាំងម៉ាស៊ីនបែបក្លាសិកការប៊ុយរ៉ាត័រ (Carburetor) និងការរចនាដ៏ផ្ទិតផ្ទង់។ ប្រណិតភាពនៃការធ្វើឡើងពីលោហៈដែក ដែលកកើតមានឡើងតាំងពីឆ្នាំ១៩៣២ បានបន្តជានិមិត្តរូបឲ្យអ្នកជិះម៉ូតូគ្រប់គ្នា បានឃើញរហូតមកដល់សព្វថ្ងៃ។  
   





មនុស្សជាច្រើនបានសម្រេចចិត្តទិញម៉ូតូ ទៅតាមការចង់បានភ្លាមៗ អារម្មណ៍មួយឆាវ ឬក៏ព្រោះតែក្រុមមិត្តភ័ក្ររបស់គេមានវា។ 
សរុបមកវិញជាមួយនឹងជម្រើសដ៏វ័យឆ្លាត អតិថិជនអាចជ្រើសរើសរវាងម៉ាកយីហោ Royal Enfield ឬក៏ម៉ាកយីហោ scooter របស់ជប៉ុន៕
 







(អត្ថបទពាណិជ្ជកម្ម) 
    
 

© រក្សាសិទ្ធិដោយ thmeythmey.com