អត្ថបទពាណិជ្ជកម្ម
ដូចការសន្យាមែន...! ថេបប្លេត Samsung Galaxy Tab S7 FE ដែលអតិថិជនចាំយ៉ាងអន្ទះសាបំផុត ដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ...!
07, Jul 2021 , 2:07 pm        
រូបភាព
(ភ្នំពេញ) ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១៖ គេថាធ្វើស្រែទាន់ក្តៅដី ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃ ទើបចេញថ្មី ទាន់ស្រឡាញ់ពេញចិត្ត។ គិតមកត្រឹមពេលនេះ គឺ 7 ថ្ងៃគត់ បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុន ថេបប្លេត Samsung Galaxy Tab S7 FE ។ ហើយពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃ កំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាត ជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក និងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យ ដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ ទូទាំងប្រទេសតែម្តង។ 

លើកនេះ ប្រាកដជាត្រូវចិត្តហើយ សម្រាប់អតិថិជន សាមសុង ទាំងអស់ ដែលចូលចិត្តការកម្សាន្ត រយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា(Design) និងកំពុងស្វែងរកថេបប្លេត ដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿននោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុត ក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ ២០២១ នេះ។ 
 





សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាពេលនេះ ជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖ 
 



* អេក្រង់៖ 12.4” 
* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G 
* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB) 
* អង្គចងចាំ (RAM)៖ 6 GB 
* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់) 
* ថាមពលថ្ម៖ 10,090 mAh  
* តម្លៃ 629 ដុល្លារ 
* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល១ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!  
 
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
 













(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com