ជាតិ
ពីនេះ ពីនោះ
«កេតនភណ្ឌ» មានន័យខុសពី«បេតិកភណ្ឌ»ដូចម្តេច?
22, Mar 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ«កេតនភណ្ឌ» និង«បេតិកភណ្ឌ» ស្តាប់ទៅ ដូចជាមានន័យស្រដៀងគ្នា។ ប៉ុន្តែពាក្យទាំងពីរនេះ មាអត្តន័យខុសគ្នាស្រឡះ។ សាធារណជន ប្រហែលជាធ្លាប់បានប្រើពាក្យ «កេតនភណ្ឌ» និង «បេតិកភណ្ឌ» តែមិនទាន់ដឹងថា ត្រូវប្រើពាក្យ «កេតនភណ្ឌ» និង «បេតិកភណ្ឌ» នៅពេលណា  និងក្នុងន័យណាមួយឲ្យច្បាស់ឡើយ។  វចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត បានពន្យល់ខ្លឹមសារ ពាក្យទាំង២នេះយ៉ាងលម្អិតថា៖

 
«កេតនភណ្ឌ» មានន័យថា ទង់សម្រាប់ជាតិ ឬប្រទេស វត្ថុដ៏ឧត្តុង្គឧត្តម និងជានិមិត្តរូប។ ឧទាហរណ៍៖ តំណាងប្រទេសនីមួយៗ លុះត្រាតែមានសេរីភាព មានឯករាជ្យភាពពេញបរិបូរណ៌ ទើបហៅថា «កេតនភណ្ឌ»។
 
ចំណែក«បេតិកភណ្ឌ»មានន័យថា ទ្រព្យសម្បត្តិ ដែលមានជាប់ត មកពីខាងឪពុកម្តាយ ជីដូន ជីតា ឬទ្រព្យសម្បតិ្តជាកេរដំណែល ដែលបុព្វបុរសបន្សល់ទុកឲ្យ។ ឧទាហរណ៍៖ ប្រាសាទសម្បូរព្រៃគុក បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com