អត្ថបទពាណិជ្ជកម្ម
បង្កើតវិក្កយបត្រភ្លាម ទទួលបានការទូទាត់ប្រាក់ពីអតិថិជនភ្លាមៗ
08, Jul 2021 , 11:32 am        
រូបភាព
តើអ្នកចង់ឲ្យអតិថិជនរបស់អ្នក ទូទាត់ប្រាក់ភ្លាមៗ បន្ទាប់ពីចេញវិក្កយបត្រ ​​​ឲ្យអតិថិជនមែនទេ?  ដំណោះស្រាយថ្មី ពីប្រព័ន្ធគ្រប់គ្រងវិក្កយបត្ររបស់ Bill24 ដែលលោកអ្នក អាចបង្កើតវិក្កយបត្រ​ និងផ្ញើសារជូនដំណឹងទៅអតិថិជនដោយស្វ័យប្រវត្តិ ជាមួយនឹងតំណភ្ជាប់ (Link) វិក្កយបត្រ ដែលអតិថិជនអាច​រទូទាត់ប្រាក់បានភ្លាមៗ ពីគ្រប់ទីកន្លែង។
 
ចំពោះការបញ្ជូនវិក្កយបត្រស្វ័យប្រវត្តិទៅកាន់អតិថិជ ប្រព្រឹត្តទៅ តាមរយៈ  អ៊ីម៉ែល តេឡេក្រាម ឬ SMS​ បន្ទាប់ពីនោះ គឺការទូទាត់បែបទូលំទូលាយ អតិថិជនលោកអ្នកអាចទូទាត់តាម ទូរស័ព្ទដៃ កុំព្យូទ័រ ឬភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗ ដែលនៅជិតពួកគេ ជាមួយនឹងដៃគូសហការរបស់ Bill24 យើងខ្ញុំដូចជា៖ ធនាគារអេស៊ីលីដា គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុអេអឹមខេ អាស៊ីវេរលុយ លីហួរវេរលុយ ធនាគារវីង ផាយផេ អ៊ីម៉ាន់នី ទ្រូម៉ាន់នី ធនាគារកាណាឌីយ៉ា … ជាដើម។ 
 
ប្រព័ន្ធគ្រប់គ្រងវិក្កយបត្ររហ័សរបស់ Bill​​24 ក៏មានរបាយការណ៍ជាច្រើន អំពីការគ្រប់គ្រងទិន្នន័យវិក្កយបត្រ និងលំហូរសាច់ប្រាក់នៃការទូទាត់ និងរបាយការណ៍ផ្សេងៗទៀត។  
 
សូមកុំស្ទាក់ស្ទើរទំនាក់ទំនងមកកាន់ Bill24 យើងឥឡូវនេះ៖
លេខទូរស័ព្ទ ៖ 010 795 790
អ៊ីម៉ែល​ ៖ [email protected] 
គេហទំព័រ ៖ https://bill24.com.kh
អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com