ជាតិ
ពីនេះ ពីនោះ
«សនិទានភាព»មានន័យខុសពី«សិនិទ្ធភាព»ដូចម្តេច?
05, Jul 2023 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានកំណត់ និងឲ្យនិយមន័យនៃពាក្យ«សនិទានភាព»និង«សិនិទ្ធភាព»ដូច្នេះថា៖

 
«សនិទានភាព»មានន័យថា គោលការណ៍ ឬភាពសមហេតុផលដែលឈរលើមូលដ្ឋាននៃការពិចារណាហ្មត់ចត់ និងត្រឹមត្រូវ៊។ ឧទាហរណ៍៖ ក្នុងការគ្រប់គ្រងថវិការដ្ឋាភិបាលចំាចាច់ត្រូវមានសនិទានភាពចំពោះចំណាយតាមរយៈការធ្វើអាទិភាវូបនីយកម្មថវិកានៃចំណាយចរន្ត និងចំណាយមូលធន។ 
 
«សិនិទ្ធភាព»មានន័យថា ភាពផ្សារភ្ជាប់គ្នា ភាពអាចរួមរស់ជាមួយគ្នា និងសាមគ្គីភាព ក្នុងចំណាយប្រទេស ស្ថាប័ន ឬបុគ្គល។ ឧទាហរណ៍៖ សមាគមអាស៊ានកំពុងព្យាយាមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងចំណោមប្រទេសសមាជិក ដើម្បីក្លាយជាសហគមន៍មួយដែលមានសិនិទ្ធភាពអាចរួមរស់ជាសហគមន៍មានវាសនាតែមួយ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com