អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន McLaren Automotive មកដល់ប្រទេសកម្ពុជា ជាមួយនឹងការបើកសម្ពោធដ៏ធំនៃអគារតាំងបង្ហាញឈានមុខគេ នៃរថយន្ត McLaren Phnom Penh
12, Jul 2021 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
យីហោរថយន្ដដ៏ទំនើបប្រណីតរបស់ចក្រភពអង់គ្លេស McLaren Automotive បានរៀបចំពិធីបើកសម្ពោធអគារតាំងបង្ហាញថ្មីនៅទីក្រុងភ្នំពេញ ដែលមានទីតាំង នៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ (Phnom Penh City Center)។
 
លោក Charlotte Dickson ប្រធានអាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន McLaren Automotive
 
បានមានប្រសាសន៍ថា លោកមានសេចក្តីសោមនស្សក្រៃលែង ដែលបានប្រកាសនូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត សម្រាប់ McLaren Automotive ដោយមានការតែងតាំង ក្រុមហ៊ុន HGB Group ធ្វើជាអ្នកតំណាងលក់រាយជាផ្លូវការ សម្រាប់ក្រុមហ៊ុន McLarenAutomotive នៅកម្ពុជា។ លោកលោក Charlotte Dickson បន្តទៀតថា៖«យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការណែនាំអគារតាំងបង្ហាញរថយន្តឈានមុខគេ របស់ខ្លួននៅរាជធានីភ្នំពេញ ព្រោះប្រទេសកម្ពុជា គឺជាទីផ្សារដ៏សំខាន់សម្រាប់យើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការបង្ហាញបន្ទប់តាំងបង្ហាញថ្មីនេះ គឺជាការបង្ហាញភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់ ម៉ាកយីហោនេះ ដើម្បីចូលរួមជាមួយម្ចាស់ម៉ាក McLaren និងអ្នកចូលចិត្តរថយន្ត នៅទីតាំងដ៏ល្អ»។


 លោក Flavien Simon អ្នកគ្រប់គ្រង់ផ្នែកលក់ McLaren Phnom Penh និងកញ្ញា Sundee Viñas ប្រធានផ្នែកទីផ្សារនៃ HGB Luxury ចូលរួមកាត់ខ្សែបូរក្នុងពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត McLaren ប្រចាំនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
 
លោក Charlotte Dickson  បញ្ជាក់ទៀតថា HGB Group មានក្រុមដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ និងទឹកចិត្តរីករាយ ហើយខ្ញុំជឿជាក់ថា ក្រុមនេះ នឹងផ្តល់នូវសេវាកម្ម ដែលអាចការប្រកួតប្រជែង បានដល់អតិថិជនរបស់យើង។ ជាមួយនឹងការផ្តោតអារម្មណ៍ឥតឈប់ឈរក្នុងការនាំយកផលិតផលថ្មី និងច្នៃប្រឌិតថ្មីចូលក្នុងទីផ្សារ ស៊េរីរថយន្ដទំនើបម៉ាក McLaren នៅតែបន្តកើនឡើង។ Super Series ដែលទទួលបានពានរង្វាន់ ជាមួយនឹងស៊េរី 720S ជាប្រភេទ Coupe និង Spider នៅតែបន្តទទួលបានការកោតសរសើរទូទាំងពិភពលោក ខណៈដែលម៉ាក McLaren GT បង្ហាញថា ជាម៉ាក McLaren ដ៏អស្ចារ្យប្រចាំថ្ងៃ។
 
ការបើកសម្ពោធដ៏ធំនេះ មានការបង្ហាញម៉ាកមានកំណត់ McLaren Elva នៅក្នុង Gulf Livery ដោយ MSO រថយន្ត តាំងបង្ហាញ គឺជារថយន្តកំពុងធ្វើដំណើរទេសចរណ៍ ទូទាំងពិភពលោក និងមកដល់ទាន់ពេលវេលាសម្រាប់ការបើកសម្ពោធនៅកម្ពុជា ជាពិសេស។ ម៉ាក McLaren Elva គឺជាសហជីព នៃ Ultimate Series (ស៊េរីចុងក្រោយ) នៅក្នុងGulf Livery ដ៏ល្បីល្បាញ។ ពិធីអបអរសាទរភាពជាដៃគូដ៏យូរលង់ជានិម្មិត្តរូបរវាងម៉ាកMcLaren និងម៉ាកGulf Oil។


 ពិធីសម្ពោធអគារតាំងបង្ហាញរថយន្ត McLaren Phnom Penh ជាផ្លូវការតាមរយៈប្រព័ន្ធឌីជីថល និងពិធីបើកបង្ហាញរថយន្តដែលមានសមត្ថភាពខ្ពស់ម៉ូដែល McLaren​ Elva។
 
ការរចនាបន្ទប់តាំងបង្ហាញម៉ាក McLaren Phnom Penh ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយីហោចុងក្រោយរបស់ម៉ាក McLaren ។ ប្រវត្តិប្រណាំងរបស់យីហោនេះ ត្រូវបានប្រារព្ធជាមួយនឹងការបង្ហាញរូបភាពប្លែកៗ ជាប្រវត្តិសាស្រ្ត របស់ស្ថាបនិក Bruce McLaren និងម៉ូឌែលល្បីៗជានិម្មិត្តរូប។ ការធ្វើដំណើររបស់អតិថិជន នៅតែបន្តជាមួយនឹងលក្ខណៈពិសេសលេចធ្លោបំផុត នៅក្នុងបន្ទប់តាំងបង្ហាញ គឺបង្អួច Woking។ នេះជាបណ្តាញភ្ជាប់ដ៏សំខាន់ សម្រាប់ម្ចាស់ម៉ាក McLaren ដើម្បីភ្ជាប់ជាមួយទីស្នាក់ការកណ្តាលម៉ាក McLaren នៅចក្រភពអង់គ្លេស ដែលជាអេក្រង់គួរឱ្យចាប់អារម្មណ៍ អនុញ្ញាតឱ្យម្ចាស់រថយន្ត មើលដំណើរការការងាររបស់ McLaren Production Centre (MPC) ដែលជាទីកន្លែងដែលរថយន្ត McLaren ត្រូវបានផលិតទ្បើងដោយដៃ។
 
អតិថិជន ត្រូវបានណែនាំឱ្យរចនាប្លង់យានយន្ត ក្នុងក្តីសុបិនរបស់ពួកគេ ដោយបោះជំហានចូលទៅក្នុងបន្ទប់ទទួល ភ្ញៀវ និងកន្លែងអង្គុយដ៏ប្រណីត។ បន្ទប់ទទួលភ្ញៀវជាកន្លែង ដែលមានអ្នកកំណត់រចនាសម្ព័ន្ធ 3D បែបទំនើប អមជាមួយការជ្រើសរើសគំរូខាងក្នុង និងខាងក្រៅ យ៉ាងទូលំទូលាយ ពីផ្នែកប្រណីត the McLaren Special Operation (MSO)។

ការរចនានិងវិស្វកម្មដែលប្រកបដោយភាពច្នៃប្រឌិតនីក្នុង McLaren Elva ត្រូវបានបង្ហាញនៅក្នុងម៉ូដែលពិសេស Gulf livery ។
 
កន្លែងសេវាកម្មក្រោយការលក់ នឹងផ្តល់ជូននូវតំបន់ធំទូលាយ សម្រាប់បម្រើសេវាដល់រថយន្ត ដែលកំពុងមានចំនួន កើនឡើងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មផ្តល់ជូនសម្រាប់ការថែរក្សាយានយន្ត រួមជាមួយនឹងជាង ជួសជុលតួរថយន្ត និងលាបថ្នាំ។
 
"យើងមានមោទកភាពណាស់ ដែលបានបើកដំណើរការជាផ្លូវការម៉ាក McLaren នៅកម្ពុជា។ ក្នុងនាមជាយីហោ ប្រណីតឈានមុខគេនៅលើពិភពលោក ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ជាមួយនឹងការដំណើរការយ៉ាងខ្លាំង ម៉ាក McLaren បាននាំមកឱ្យយើង នូវរថយន្តដែលគួរឱ្យរំភើបក្នុងការបើកបរ។ យីហោពិសេសបែបនេះ សមនឹងទទួលបានគេហដ្ឋានពិសេស ហើយយើងបានបង្កើតបន្ទប់តាំងបង្ហាញលំដាប់ពិភពលោក ដើម្បីដាក់បង្ហាញរថយន្តម៉ាក McLaren ហើយជាកន្លែងក្រោយសេវាកម្មដ៏ប្រសើរបំផុត ជាមួយនឹងបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ដើម្បីធានាថា យើងផ្តល់នូវការគាំទ្រខ្ពស់ បន្ទាប់ពីការលក់ផងដែរ។ "នេះជាប្រសាសន៍របស់លោក Roberto da Silva នាយកប្រតិបត្តិ ក្រុមហ៊ុន McLaren Phnom Penh ។
 
បន្ទប់តាំងបង្ហាញរថយន្តម៉ាក McLaren ភ្នំពេញ មានទីតាំងស្ថិតនៅ #MX08 (CBD4) មជ្ឈមណ្ឌល Phnom Penh City Center ភ្នំពេញ ១២១០០៕
 

កញ្ញា Sundee Viñas ប្រធានផ្នែកទីផ្សារនៃ HGB Luxury ធ្វើការបង្ហាញពីលក្ខណៈពិសេសនៃ McLaren Elva Gulf


លោក Flavien Simon អ្នកគ្រប់គ្រងផ្នែកលក់រថយន្ត McLaren Phnom Penh ធ្វើបទបង្ហាញអំពីរថយន្តម៉ូដែល Elva នៃ Gulf livery


អគារតាំងបង្ហាញរថយន្ត McLaren ភ្នំពេញ








(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com