COVID-19
ជាតិ
កំពង់ចាម និងកំពង់ឆ្នាំង រកឃើញករណីថ្មីសរុបជិត១៣០នាក់ និងមានស្លាប់ម្នាក់រៀងៗខ្លួន
13, Jul 2021 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពង់ចាម កំពង់ឆ្នាំង នៅតែបន្តរកឃើញអ្នកឆ្លងថ្មីច្រើនៗប្រចាំថ្ងៃ ខណៈអ្នករៀងខ្លួន។ នៅថ្ងៃទី១២កក្កដា ខេត្តកំពង់មានអ្នកវិជ្ជមានថ្មី ៨៥នាក់ ខណៈកំពង់ឆ្នាំងរកឃើញ ៤២នាក់។ ខេត្តបាត់ដំបង មាន៤៦នាក់ដែរ ហើយខេត្តត្បូងឃ្មុំ និងកំពត មានជាង៣០ករណីរៀងខ្លួន។ ខេត្តកំពង់ធំ រកឃើញ២៩ករណី ស្ទឹងត្រែងមាន១០នាក់ហើយខេត្តព្រះវិហារក៏មាន៤នាក់ដែរ។ សរុបករណីឆ្លងថ្មី ក្នុងខេត្ត ទាំង៨នេះ មានសរុប២៧៩នាក់។ គួរកត់សម្គាល់ថា នៅថ្ងៃទី១២កក្កដា ខេត្តព្រៃវែង ឧត្តរមានជ័យ សៀមរាប និងកោះកុង មានក៏អ្នកឆ្លងសរុប៥២០នាក់។ សរុបទាំង ១២ខេត្តខាងលើ អ្នកឆ្លងសរុបមាន ៧៩៩នាក់  ខណៈក្រសួងសុខាភិបាលប្រកាសកករណីឆ្លងនៅទូទាំងប្រទេស ៨៣០នាក់ និង២៨នាក់បានស្លាប់។


កំពង់ចាម៖ រកឃើញ ៨៥នាក់ទៀត ស្លាប់១នាក់ និងជា១០៣នាក់
 
អ្នកជំងឺចំនួន ១០៣នាក់ បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមាន ៨៥នាក់ និងស្លាប់១ករណីបន្ថែម។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៨៥នាក់នោះ មាន៩នាក់ជាពលរដ្ឋក្រុងកំពង់ចាម, ១៥នាក់ជាអ្នកស្រុកកំពង់សៀម, ១១នាក់នៅព្រៃឈរ, ៩នាក់នៅស្ទឹងត្រង់, ៣នាក់នៅស្រុកស្រីសន្ធរ,  ៥នាក់ជាអ្នកស្រុកកោះសូទិន, ២នាក់នៅស្រុកកងមាស, ១៥នាក់នៅស្រុកជើងព្រៃ, ១នាក់នៅស្រុកបាធាយ,២នាក់ជាអ្នកខេត្តត្បូងឃ្មុំ និង១នាក់ទៀតជាអ្នកខេត្តកំពង់ធំ។
 
ចំណែកអ្នកស្លាប់ គឺជាស្ត្រីវ័យ៥៤ឆ្នាំ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម មានអ្នកជំងឺសរុប ១៩៩៥នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ៨២១នាក់។ អាជ្ញាធរមិនបញ្ជាក់ពីចំនួនអ្នកស្លាប់សរុបនោះទេ ខណៈក្នុងខេត្តនេះ មានអ្នកជំងឺបានស្លាប់ស្ទើររៀងរាល់ថ្ងៃ។   

បាត់ដំបង៖ រកឃើញ៤៦នាក់ទៀត និង៣៣នាក់សះស្បើយ
 
មនុស្សចំនួន ៤៦នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២កក្កដា ខណៈអ្នកជំងឺចំនួន ៣៣នាក់បន្ថែមបានជាសះស្បើយ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន៣នាក់ជាករណីនាំចូលពីប្រទេសថៃ។ ពលរដ្ឋទាំងនោះរស់នៅក្នុងក្រុងបាត់ដំបង ស្រុកបាណន់ ឯកភ្នំ សង្កែ មោងឫស្សី ថ្មគោល បវេល សំពៅលូន និងស្រុកកំរៀង។ អ្នកវិជ្ជមាន២នាក់ជាអ្នករស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គិតត្រឹមថ្ងៃទី១២ កក្កដា ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប១៦២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៧៨៥នាក់ ១១នាក់ស្លាប់ និងអ្នកកំពុងព្យាបាលមានចំនួន ៨២៤នាក់។ 
 
កំពង់ឆ្នាំង៖ មាន៤២នាក់ទៀត និងស្លាប់ម្នាក់
 
មនុស្ស ៤២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈដែលមានអ្នកជំងឺម្នាក់ទៀតបានស្លាប់។ ក្នុងចំណោមអ្នកទើបឆ្លងថ្មី មានជិត៣០នាក់ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំង ហើយក្រៅពីនេះមានពលរដ្ឋនៅស្រុកកំពង់ត្រឡាច កំពង់លែង បរិបូណ៌ រលាប្អៀរ និងស្រុកសាមគ្គីមានជ័យ។  ចំណែកអ្នកស្លាប់ គឺជាស្ត្រីវ័យ ៦៨ឆ្នាំ រស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អ្នកជំងឺស្លាប់ក្រោយចូលសម្រាកនៅមន្ទីរពេទ្យបាន៥ម៉ោង ហើយបើតាមការសន្និដ្ឋានរបស់គ្រូពេទ្យ គាត់ស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីកូវីដ-១៩។ 
 
ត្បូងឃ្មុំ៖ ៣២នាក់បន្ថែម និង៦៥នាក់បានជាសះស្បើយ
 
អ្នកជំងឺចំនួន ៦៥នាក់បានជាសះស្បើយ ខណៈករណីឆ្លងថ្មីមាន ចំនួន ៣២នាក់បន្ថែមដែរ ក្នុងនោះមានទារក និងកុមារ ៧នាក់។ តាមរបាយការណ៍របស់រដ្ឋបាលខេត្ត អ្នកវិជ្ជមានទាំង ៣២នាក់ គឺជាពលរដ្ឋក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ មេមត់ អូររាំងឪ ពញាក្រែក និងស្រុកក្រូចឆ្មារ។ 
 
កំពត៖  រកឃើញអ្នកវិជ្ជមាន ៣១នាក់ទៀត
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ៣១នាក់នោះមាន៧នាក់ជាកុមារ។ អ្នកវិជ្ជមានជាអ្នករស់នៅក្រុងកំពត ស្រុកដងទង់ កំពង់ត្រាច ជុំគិរី ឈូក និងស្រុកទឹកឈូ។ បច្ចុប្បន្នខេត្តកំពតមានអ្នកកើតកូវីដ-១៩ ចំនួន ២៤០៤នាក់ ក្នុងនោះ១២៤៩នាក់ បានជាសះស្បើយ ២៦នាក់ស្លាប់ និង១១២៩នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
កំពង់ធំ៖ ឆ្លងថ្មី ២៩នាក់ ខណៈអ្នកសះស្បើយមាន ២៦នាក់
 
មនុស្សចំនួន ២៩នាក់ទៀត បានឆ្លងកូវីដ-១៩ ខណៈអ្នកជំងឺ ២៦នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកវិជ្ជមានថ្មី គឺជាពលរដ្ឋដែលរស់នៅក្រុងស្ទឹងសែន ស្រុកសន្ទុក បារាយណ៍ ស្ទោង និងស្រុកតាំងគោក។ អ្នកជំងឺម្នាក់ ជាអ្នកខេត្តកណ្តាល។ អ្នកវិជ្ជមានកូវីដ-១៩ សរុបនៅខេត្តកំពង់ធំ មានចំនួន ១២៥០នាក់ ក្នុងនោះ៧១៧នាក់ បានជាសះស្បើយ ២០នាក់បានស្លាប់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៥១៣នាក់។
 
ស្ទឹងត្រែង៖ រកឃើញ១០នាក់ទៀត និងសះស្បើយ ១៥នាក់
 
អ្នកជំងឺចំនួន ១៥នាក់បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមានចំនួន ១០នាក់បន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១០នាក់នោះមាន ៦នាក់ជាអ្នករស់នៅក្រុងស្ទឹងត្រែង, ១នាក់នៅស្រុកបូរីអូរស្វាយសែនជ័យ, ១នាក់នៅស្រុកសេសាន,១នាក់នៅស្រុកសៀមបូក និង១នាក់ទៀតនៅស្រុកថាឡាបរិវ៉ាត់។ បច្ចុប្បន្ន ខេត្តស្ទឹងមានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៤២០នាក់ ក្នុងនោះមាន១២៧នាក់បានជាសះស្បើយ ខណៈអ្នកជំងឺដែលនៅសម្រាកព្យាបាលមានចំនួន ៣០៣នាក់។
  
ព្រះវិហារ៖ មាន៤នាក់ និងជាសះស្បើយ ៨នាក់  
 
មនុស្ស៤នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះមានកុមារ២នាក់។ អ្នកឆ្លងថ្មី២នាក់ មានទីលំនៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និង២នាក់ទៀត រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជាមួយគ្នានេះ អាជ្ញាធរក៏ប្រកាសករណីជាសះស្បើយចំនួន ៨នាក់ផងដែរ។  គិតត្រឹមថ្ងៃទី១២ កក្កដា ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៣២នាក់ ក្នុងនោះ៨៤នាក់បានជាសះស្បើយ ស្លាប់១នាក់ និងអ្នកកំពុងសម្រាកព្យាបាលមាន ១៤៨នាក់។ 
 
ព្រៃវែង៖ រកឃើញ១៧៧នាក់ទៀត និងស្លាប់ម្នាក់
 
ខេត្តព្រៃវែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ទៀត ខណៈអ្នកស្លាប់មានម្នាក់ទៀត។  អ្នកវិជ្ជមានភាគច្រើនជាអ្នករស់នៅស្រុកកំចាយមារ និងស្រុកពាមរក៍។ ក្រៅពីនេះមានអ្នករស់នៅក្រុងព្រៃវែង នៅស្រុកបាភ្នំ ពោធិ៍រៀង ព្រះសេ្ដច ពារាំង មេសាង ស្វាយអន្ទរ កំពង់ត្របែក ពាមជរ កញ្ច្រៀច និងស្រុកស៊ីធរកណ្ដាល។ អ្នកឆ្លង១២នាក់ ជាអ្នកខេត្តស្វាយរៀង, ២នាក់នៅត្បូងឃ្មុំ និងម្នាក់ទៀតនៅកំពង់ឆ្នាំង។ 
 
ចំណែកអ្នកស្លាប់ជាស្ត្រីវ័យ ៧៨ឆ្នាំ រស់នៅភូមិគកតូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ 
 
បច្ចុប្បន្នខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤៧៨នាក់ ក្នងនោះ១៤៥៩នាក់ជាសះស្បើយ ស្លាប់៣៨នាក់ និង ៩៨១នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
ឧត្តរមានជ័យ៖ មាន១៥០នាក់ទៀត និងជា៥៦នាក់
 
មនុស្ស ១៥០នាក់ទៀត វិជ្ជមានកូវីដ-១៩ ភាគច្រើនជាពលករខ្មែរមកពីប្រទេសថៃ ខណៈអ្នកសះស្បើយមាន ៥៦នាក់បន្ថែមដែរ។ គិតត្រឹមថ្ងៃទី១២ កក្កដា ខេត្តឧត្តរមានជ័យ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩៧៥នាក់ ដោយ ១៨២៦នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤២៧នាក់ ស្លាប់៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៥៤៤នាក់។
 
សៀមរាប៖ ឆ្លងថ្មី ១០៦នាក់ ជា១០៩នាក់ និងស្លាប់ម្នាក់
 
អ្នកវិជ្ជមានកូវីដ-១៩ មានចំនួន១០៦នាក់ទៀត ខណៈអ្នកជំងឺចំនួន ១០៩នាក់បន្ថែម បានជាសះស្បើយ និងស្លាប់មានម្នាក់ទៀត។ អ្នកវិជ្ជមានភាគច្រើន ជាអ្នកនៅក្រុងសៀមរាប ស្រុកជីក្រែង និងសូទ្រនិគម។ ក្រៅពីនេះមានអ្នកស្រុកប្រាសាទបាគង ពួក អង្គរធំ និងស្រុកស្រីស្នំ ខណៈមួយចំនួនជាអ្នកខេត្តព្រៃវែង និងបាត់ដំបង។
ចំណែកករណីស្លាប់ជាបុរសវ័យ៤៩ឆ្នាំ អាសយដ្ឋានភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ 
បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប២,៥៥៣នាក់ ក្នុងនោះ ៩២៧នាក់ បានជាសះស្បើយ, ២៥នាក់ស្លាប់ និង១,៥៩៦នាក់ កំពុងសម្រាកព្យាបាល។
 
កោះកុង៖ មាន៨៧នាក់បន្ថែម និងជាសះស្បើយ៤៦នាក់
 
ខេត្តកោះកុង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៧នាក់ទៀត និងអ្នកជាសះស្បើយមានចំនួន៤៦នាក់បន្ថែម។ ក្នុងចំណោមអ្នកវិជ្ជមាន គឺជាអ្នករស់នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រែអំបិល បូទុមសាគរ និងគិរីសាគរ។ 
 
 ករណីទូទាំងប្រទេស៖ករណីថ្មី៨៣០នាក់ ជាសះស្បើយ ១០១២នាក់ និងស្លាប់២៨នាក់
 
មនុស្សចំនួន៨៣០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ២១៧នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ១០១២នាក់បន្ថែម និងអ្នកស្លាប់មាន ២៨នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដានេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦២ ៧០០នាក់ ក្នុងនោះ ៥ ០៩០នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៤ ៤៨៩នាក់ និងស្លាប់សរុប ៩៥៣នាក់៕ 
 

Tag:
 ព្រៃវែង
 ឧត្តរមានជ័យ
  សៀមរាប
  កោះកុង
 កំពង់ចាម
 កំពង់ឆ្នាំង
 កំពត
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com