COVID-19
ជាតិ
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ទាំងពីរដូសនៅកម្ពុជាឡើងដល់ជាង៤លាននាក់ហើយ
15, Jul 2021 , 11:17 am        
រូបភាព
ទីតាំងចាក់វ៉ាក់សាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថត រដ្ឋបាលខេត្ត
ទីតាំងចាក់វ៉ាក់សាំងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថត រដ្ឋបាលខេត្ត
ដោយ: ថ្មីៗ
មនុស្សជាង៤លាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរដូសនៅកម្ពុជា។ នេះបើផ្អែកតាមរបាយការណ៍គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

 
គ.វ.ក-១៩ ដែលបូកបញ្ចូលរបាយការណ៍រវាងក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានបង្ហាញថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈមក សម្រេចបានគោលដៅ៥២.៤ភាគរយនៃគោលដៅ១០លានរបស់ខ្លួន។
 
ក្នុងចំណោមមនុស្សជាង៥.២លាននាក់ ដែលបានចាក់ដូសដំបូង មានស្ត្រីជិត២.៦លាននាក់។ រីឯទិន្នន័យអ្នកចាក់ទាំងពីរដូស មានជាង៤លាននាក់ក្នុងនោះស្ត្រីជិត២លាននាក់។
 
មនុស្សទាំង៤លាននាក់ដែលមានបញ្ចូលទាំងជនបរទេសផងដែរនោះ មានជាង២.៣៨លាននាក់ចាក់ Sinovac, ជាង១.៤៥លាននាក់ ចាក់ Sinopharm/Beijing និងជាង១៥.៧ម៉ឺននាក់ ចាក់ COVISHIELD (AstraZeneca)៕
 
 
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com