អត្ថបទពាណិជ្ជកម្ម
តិចអត់ទាន់ដឹង…! Samsung Galaxy A22 ស៊េរីជាស្មាតហ្វូនដែលណែនាំដោយអ្នកជំនាញ និងមានលក្ខណៈល្អគ្រប់ចំណុចក្នុងឆ្នាំ2021 នេះ…!
16, Jul 2021 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៖ “សម្លមួយចាន អាចនឹងមិនត្រូវមាត់អ្នកញុំាទាំងអស់ទេ ចុះបើមានសម្លមួយចានរសជាតិផ្សេងទៀត?” ប្រាកដណាស់…គឺអាចនឹងឱ្យអ្នកញុំាអាចរីករាយ ជាមួយនឹងរសជាតិដែលពួកគេចូលចិត្ត និងចង់បាន។ ដូចគ្នាដែរ ពេលនេះក្រុមហ៊ុន សាមសុង បានបញ្ចេញ និងកំពុងដាក់លក់ Samsung Galaxy A22 Series ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។
 
សូមបញ្ជាក់ផងដែរថា Samsung Galaxy A22 Series ទទួលបានការគាំទ្រច្រើន និងជោគជ័យខ្លាំង ចាប់តាំងពីថ្ងៃដាក់ឱ្យកម្ម៉ង់ទិញទុកមុនមកម្ល៉េះ ព្រោះចំនួននៃការកម្ម៉ង់លើសលុប រហូតដល់ធ្វើឱ្យអស់ពីស្តុកមុនកំណត់។ តែទោះជាយ៉ាងណា ក៏ក្រុមហ៊ុន សាមសុង មិនធ្វើឱ្យអតិថិជនទាំងអស់ ខកចិត្តឡើយ ដោយក្រុមហ៊ុនបានរួសរាន់ ដាក់លក់ជូនតាមសេចក្តីត្រូវការ
ទាន់ពេលវេលាផងដែរ។


 
អ្វីដែលពិសេសសម្រាប់ Samsung Galaxy A22 Series នេះគឺមាន 2 ប្រភេទគឺ៖ Samsung Galaxy A22 5G និង Samsung Galaxy A22 4G ធម្មតា ជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបៗរៀងៗខ្លួន ដែលអាចផ្តល់នូវជម្រើសសម្រាប់អតិថជនទាំងអស់ ក្នុងការជ្រើសរើសតាមតម្រូវការ តាមបេះដូង និងតាមថវិការបស់ខ្លួន។  
 
ហ៊ាននិយាយ ក៏ហ៊ានបង្ហាញជូនអតិថិជន ឱ្យបានដឹងកាន់តែច្បាស់ដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗ (Specs) របស់ Samsung Galaxy A22 Series និងជាមូលហេតុ ដែលធ្វើឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសស្រឡាញ់ពេញចិត្ត៖  
 



* Samsung Galaxy A22 5G 
- អេក្រង់៖ Infinity-V / 6.6” / FHD+ / 90 Hz (Refresh rate) 
- អង្គចងចាំ៖ 8GB  
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB) 
- ល្បឿនដំណើរការ៖ MT6833 
- កាមេរ៉ាមុខ៖ 8MP  
- កាមេរ៉ាក្រោយ៖ 48MP (Main)/ 8MP (Ultra) / 2 MP (Depth) 
- ថាមពលថ្ម៖ 5,000 mAh 
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី 
- តម្លៃ៖ 279 ដុល្លារ  
 



* Samsung Galaxy A22  
- អេក្រង់៖ Infinity-V / 6.4” / HD+ sAMOLED/ 90 Hz (Refresh rate) 
- អង្គចងចាំ៖ 6GB  
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់ 1TB) 
- ល្បឿនដំណើរការ៖ Helio G80 MT6769V 
- កាមេរ៉ាមុខ៖ 13MP  
- កាមេរ៉ាក្រោយ៖ 48MP (Main, IOS)/ 8MP (Ultra) / 2 MP (Depth)/2MP 
- ថាមពលថ្ម៖ 5,000 mAh 
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី 
- តម្លៃ៖ 239 ដុល្លារ 
 


យ៉ាងណាដែរប៉ុណ្ណឹង!  សុទ្ធតែល្អទាំង 2 មែនទេ? ព្រោះថាឥឡូវនេះ ក្រុមហ៊ុន សាមសុង បានរៀបជូនអតិថិជនរួចអស់ហើយ នៅឡើយតែលោកអ្នកប៉ុណ្ណោះ…!
ចាំអីទៀត…!ទិញឥឡូវនេះ ទទួលបានកាដូថែមជូនដ៏ស្រស់ស្អាតភ្លាមៗ
រួសរាន់ទិញឥឡូវនេះភ្លាមទៅ!   
 
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
 






(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com