អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជ ឈីហ្វ ផ្តល់លក្ខខណ្ឌដ៏អំណោយផលបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអាជីវកម្ម
17, Jul 2021 , 10:59 am        
រូបភាព
ឧស្សាហកម្មធនាគារគឺជាវិស័យមួយដែលមានការរីកចម្រើនបំផុតនៅកម្ពុជា រួមមានធនាគារពាណិជ្ជធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើទោះបីមានការវិនិយោគបន្ថែមក៏ដោយក៏វិស័យនេះប្រឈមនឹងការប្រកួតប្រជែងដ៏លំបាកក្នុងទីផ្សារដ៏ចង្អៀតនេះដែរ។ ទោះយ៉ាងណា កត្តានេះបានផ្តល់នូវអត្ថប្រយោជន៍ ក៏ដូចជម្រើសកាន់តែច្រើនដល់អតិថិជន។
 
លោក ម៉ម វិរ៉ុត ជាម្ចាស់ក្រុមហ៊ុន S Golden City Construction ទទួលបានប្រាក់កម្ចីពីធនាគារសម្រាប់ដំណើរការអាជីវកម្មរបស់លោកអស់រយៈពេលជាង ១០ ឆ្នាំហើយ។ លោកបានថ្លែងប្រាប់ Amazadia (អាម៉ាហ្សាឌៀ) ថា ពីមុនលោកធ្លាប់បានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មក្នុងស្រុកមួយ ប៉ុន្តែក្រោយមកបានប្តូរមកធនាគារពាណិជ្ជ ឈីហ្វ វិញដោយបានធ្វើការកត់សម្គាល់ឃើញថា ធនាគារ ឈីហ្វ ផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែង។
 
លោកបានបន្តថា៖ «ពួកគេផ្តល់នូវសេវាកម្មល្អ ងាយស្រួល និងឆាប់រហ័សនៅពេលពិគ្រោះយោបល់ ដែលស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុនខ្ញុំដូច្នេះខ្ញុំបានសម្រេចចិត្តស្នើសុំប្រាក់កម្ចី ហើយជ្រើសរើសឈីហ្វធ្វើជាដៃគូអាជីវកម្មរបស់ខ្ញុំ»។លោកបន្ថែមថាបើទោះបីមានការបិទខ្ទប់អំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលរំខានដល់អាជីវកម្មមួយចំនួននៅភ្នំពេញក៏ដោយ ក៏ស្ថានភាពហិរញ្ញវត្ថុរបស់ ឈីហ្វ នៅតែបន្តមានភាពវិជ្ជមាន។
 
លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីនេះគាំទ្រដល់កំណើនអាជីវកម្មរបស់ខ្ញុំ ហើយខ្ញុំមិនដែលជាប់ក្នុងបញ្ជីខ្មៅនៅពេលសងប្រាក់កម្ចីយឺតយ៉ាវនោះទេ ព្រោះក្រុមហ៊ុនរបស់ខ្ញុំគ្រប់គ្រងហានិភ័យបានល្អទាក់ទងនឹងផែនការអាជីវកម្ម និងបំណុល។ យើងមានទុនបំរុងទុក ដូច្នេះយើងមិនមានបញ្ហាជាមួយនឹងការសងប្រាក់កម្ចីឡើយ»។
 
បច្ចុប្បន្ន លោក វិរ៉ុត កំពុងប្រើប្រាក់កម្ចីដើម្បីពង្រីកអាជីវកម្មរបស់លោក រួមមានការទិញដីនិងប្រើវាជាទ្រព្យបញ្ចាំដើម្បីស្នើប្រាក់កម្ចីបន្ថែម។ ពីមុនខ្ញុំបានខ្ចីប្រាក់ពីធនាគារពាណិជ្ជក្នុងស្រុកមួយ តែនៅពេលដែលខ្ញុំកត់សម្គាល់ឃើញថាធនាគារ ឈីហ្វផ្តល់អត្រាការប្រាក់ទាប ខ្ញុំក៏សម្រេចចិត្តប្តូរមកធនាគារ ឈីហ្វវិញ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្ញុំ»។
 
លោកថ្លែងថា លោកបានខ្ចីប្រាក់សរុបចំនួន ៥០០,០០០ ដុល្លារពីធនាគារ ឈីហ្វហើយនឹងពិចារណាស្នើបន្ថែមទៀត បើសិនអាជីវកម្មរបស់លោកដំណើរការបានល្អ។
 
យោងតាមទិន្នន័យថ្មីៗពីធនាគារជាតិនៃកម្ពុជា (NBC) កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥១ ធនាគារឯកទេសចំនួន ១៤ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ១៤០ ។
 
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថាផលប័ត្រប្រាក់កម្ចីសរុបរបស់វិស័យធនាគារឆ្នាំ ២០២០ មានចំនួន ៣០,២ ពាន់លានដុល្លារដែលមានការកើនឡើង ១៥,៣ភាគរយធៀបនឹងឆ្នាំ ២០១៩ ។ ចំនួនទឹកប្រាក់សរុបតំណាង ១,២ លានឥណទាន។ ការបែងចែកប្រភេទប្រាក់កម្ចីតាមវិស័យរួមមានការលក់រាយ ១៥,៥ ភាគរយប្រាក់កម្ចីផ្ទះ ១២,៨ ភាគរយលក់ដុំ ៩,៧ ភាគរយប្រាក់កម្ចីផ្ទាល់ខ្លួន ៩,៨ ភាគរយសំណង់ ៩,២ ភាគរយអចលនទ្រព្យ ៨,៤ ភាគរយវិស័យកសិកម្ម ៧,៧ ភាគរយនិងវិស័យផ្សេងទៀត ២៦,៩ ភាគរយ។
 
លោក សិន ដារិទ្ធ ជាអ្នកផ្គត់ផ្គង់សាច់នាំចូល បានមានប្រសាសន៍ថា កាលពីមុនលោកបានខ្ចីប្រាក់ពីធនាគារពាណិជ្ជចំនួន ៣ មុនពេលដូរមកប្រើធនាគារពាណិជ្ជ ឈីហ្វ ដែលបានជួយជំរុញកំណើនអាជីវកម្មរបស់លោក។
 
លោកបន្តថា៖ «ខ្ញុំមិនមានបញ្ហាប្រឈមនឹងការសងប្រាក់កម្ចីនោះទេទោះបីមានវិបត្ដិកូវីដ-១៩ ក៏ដោយពីព្រោះខ្ញុំមានទុនបំរុងសម្រាប់យ៉ាងហោចណាស់រយៈពេល ៦ ខែក្នុងករណីអាជីវកម្មប្រឈមនឹងការបាត់បង់ចំណូល។ តែអាជីវកម្មរបស់លោកនៅតែបន្តរីកលូតលាស់បានល្អអំឡុងពេលមានជំងឺរាតត្បាត ពីព្រោះតម្រូវការស្បៀងអាហារកំពុងតែកើនឡើងជាលំដាប់»។
លោកដារិទ្ធ ជាអ្នកនាំចូលសាច់ និងត្រីពីប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ដើម្បីផ្គត់ផ្គង់ភោជនីយដ្ឋាននិងសណ្ឋាគារលំដាប់ខ្ពស់ដូចជា Naga World និង Tonle Bassac ។ លោកបានខ្ចីប្រាក់ជាង ១០០,០០០ ដុល្លារក្នុងឆ្នាំ ២០២០ ហើយរយៈពេលសងគឺ ១៥ ឆ្នាំ។
 
លោកបានបញ្ជាក់ថា៖ «ខ្ញុំប្រើប្រាក់កម្ចីនេះដើម្បីពង្រីកអាជីវកម្មផ្សេងទៀតដែលរួមមានការផ្គត់ផ្គង់ផ្លែឈើ។ ខ្ញុំនឹងស្នើប្រាក់កម្ចីបន្ថែមពីធនាគារ ឈីហ្វនាពេលអនាគតពីព្រោះពួកគេផ្តល់នូវលក្ខខណ្ឌងាយស្រួល បើធៀបនឹងធនាគារផ្សេងទៀត»។
 
លោកបន្តថា ការទទួលបានជំនួយហិរញ្ញវត្ថុពីធនាគារគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលធ្វើអាជីវកម្ម ពីព្រោះវាផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងហើយក៏មាននូវផែនការអាជីវកម្មច្បាស់លាស់ផងដែរ។
 
លោកបន្ថែមថា៖ «ខ្ញុំស្គាល់ធនាគារឈីហ្វតាមរយៈការផ្សាយពាណិជ្ជកម្មខ្ញុំក៏បានឃើញនាយកប្រតិបត្តិរបស់ឈីហ្វផ្តល់កិច្ចសម្ភាសអំពីធនាគារនិងប្រាក់កម្ចី។ ហើយមិត្តរបស់ខ្ញុំក៏បានណែ
នាំឲ្យខ្ញុំស្គាល់ផងដែរ»៕ 
 
(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com