អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិមួយបានបង្ហាញ ពីជោគជ័យលើការអប់រំកុមារតូចនាអំឡុងពេលសិក្សាពីចម្ងាយ
19, Jul 2021 , 11:39 am        
រូបភាព
ភ្នំពេញ៖ ការសិក្សាពីចម្ងាយបានក្លាយជាបញ្ហាប្រឈមចម្បងមួយ ក្នុងការរក្សាឱ្យបាននូវប្រសិទ្ធភាព ដូចការសិក្សារៀនសូត្រក្នុងសាលាផ្ទាល់ដែរ ជាពិសេសការអប់រំសិស្សានុសិស្ស ក្នុងកម្រិតមត្តេយ្យសិក្សា។
 
សាលា រ៉េនហ្វត អន្តរជាតិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល ក្នុងការរក្សាគុណ ភាពអប់រំ ក្នុងកំឡុងការសិក្សាពីចម្ងាយ ក្នុងត្រីមាសសិក្សាទី៤នេះ។
 
សាលាស្តង់ដារចក្រភពអង់គ្លេសមួយនេះ បាននាំមកនូវកម្មវិធីសិក្សា EYFS សម្រាប់កម្រិតមត្តេយ្យសិក្សា ចាប់ពីកុមារអាយុ១ឆ្នាំកន្លះ រហូតដល់ ៥ឆ្នាំ។ កម្មវិធីសិក្សាដ៏ពិសេស ត្រូវបានបង្រៀននៅតាមបណ្តាសាលារៀនជាច្រើននៅជុំវិញពិភព លោក ជាពិសេសនៅចក្រភពអង់គ្លេស។
 
កម្មវិធី EYFS ផ្តោតសំខាន់លើការអភិវឌ្ឍរបស់កុមារ តាមរយៈការលេងដោយប្រើប្រាស់ប្រាជ្ញានិងសកម្មភាពផ្សេងៗ។ កុមារសិក្សាកម្មវិធីនេះនឹងសិក្សាផ្តោតលើការទំនាក់ទំនងនិងភាសា ការអភិវឌ្ឍផ្នែកអារម្មណ៍ផ្ទាល់ខ្លួននិងសង្គម ការអភិវឌ្ឍផ្នែករាងកាយ ការបង្កើន បំនិនអក្សរសាស្រ្តនិងគណិតសាស្រ្ត ការស្វែងយល់ពីពិភពលោក និងការផ្តោតលើផ្នែកសិល្បៈនិងការរចនា។


 
គ្រូបង្រៀនកម្មវិធី EYFS នេះសុទ្ធតែជាជនជាតិដើមអង់គ្លេស ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យត្រឹមត្រូវ និងមានបទពិសោធន៍ក្នុងការបង្រៀន នៅតាមសាលាអន្តរជាតិនានា ជុំវិញពិភពលោក។ តាមរយៈការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារកម្មវិធីសិក្សា EYFS និងទេពកោសល្យខ្ពស់ក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូ បានធ្វើឱ្យសិស្សានុសិស្សនៅតែបន្តភាពរីករាយក្នុងការសិក្សា ក្នុងកំឡុងការសិក្សាពីចម្ងាយនេះ។ 
 
លោក Herath Suranga នាយកទទួលបន្ទុករង្វាយតម្លៃគុណភាពអប់រំមានប្រសាសន៍ថា “រ៉េនហ្វត ពិតជាមានមោទន ភាពខ្ពស់ ដែលសិស្សានុសិស្សមត្តេយ្យសិក្សារបស់យើងភាគច្រើន នៅតែបន្តការសិក្សាដោយឥតអាក់ខាន ក្នុងកំឡុងការ សិក្សាពីចម្ងាយនេះ។”
 
សាលា រ៉េនហ្វត អន្តរជាតិ ជាគ្រឹះស្ថានសិក្សាទើបបង្កើតថ្មី។ រ៉េនហ្វត នាំមកជូននូវកម្មវិធីសិក្សាពីចក្រភពអង់គ្លេស ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់បឋមសិក្សា។ ក្នុងនោះសាលាក៏បង្រៀនកម្មវិធី៣ភាសាផងដែរ។ សិស្សានុសិស្សអាចសិក្សា ៣ កម្មវិធី ក្នុងពេលតែមួយ រួមមាន៖ កម្មវិធីសិក្សាអន្តរជាតិ កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាភាសាចិន។




 
រ៉េនហ្វត ចាប់ផ្តើមទទួលសិស្សថ្មី ឱ្យចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២។ ដូច្នេះសម្រាប់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលចាប់អារម្មណ៍សូមទំនាក់ទំនងចុះឈ្មោះចូលរៀន មកកាន់ការិយាល័យទទួលចុះឈ្មោះ ចូលរៀននិងផ្តល់ព័ត៌មាន។ សម្រាប់សិស្សថ្មី ដែលចុះឈ្មោះចូលរៀនក្នុងខែមិថុនា ឆ្នាំ២០២១ នឹងទទួលបានការបញ្ចុះតម្លៃ Early Bird ពិសេស។ 
 


សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩២៧ ៩៩៩/ ០៨៩ ៩២៧ ៩៩៩ ឬអាសយដ្ឋាន អគារលេខ ១២ ផ្លូវលេខ ៣១០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
 
















(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com