COVID-19
ជាតិ
COVID-19 ៖ ឆ្លង​ថ្មី​ ៨១២​នាក់ ជាសះស្បើយ​៧៤០នាក់ និង​ស្លាប់១៩​នាក់​
21, Jul 2021 , 12:09 pm        
រូបភាព
គ្រូពេទ្យបូជាសពអ្នកស្លាប់ដែលមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពត។ រូបថត៖ ហ្វេសប៊ុកលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក
គ្រូពេទ្យបូជាសពអ្នកស្លាប់ដែលមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពត។ រូបថត៖ ហ្វេសប៊ុកលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលស្រុកឈូក
​មនុស្ស​ចំនួន ៨១២នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ២៧៩​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៧៤០​នាក់​បន្ថែម និង​អ្នក​ស្លាប់មាន១៩នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែកក្កដា​នេះ​។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៦៩៦០៨​នាក់ ក្នុងនោះ៧២២៤នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៦១៧៧៩ ​នាក់ និង​ស្លាប់​សរុប១១៦៨​នាក់​៕ 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com