កីឡាជាតិ
ជាតិ
មី​យ៉ាន់​ម៉ាដេញ​គ្រូប​ង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ក្រោយ​ចាញ់​ឥណ្ឌូ​នេស៊ី
18, Dec 2013 , 11:11 pm        
រូបភាព
ដោយ: រួបរួម
បរា​ជ័យ​របស់​ក្រុម U23 មីយ៉ាន់ម៉ា ដោយ​សារ​ឥណ្ឌូនេស៊ី ១-០ កាលពី​រាត្រី​ថ្ងៃ​ចន្ទ បាន​នាំឲ្យ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​មីយ៉ាន់ម៉ា សម្រេច​ចិត្ត​បណ្តេញ​គ្រូ​បង្វឹក​ Park Sung Wha ចេញ​ពី​តំណែង។ បរា​ជ័យ​របស់​ម្ចាស់ផ្ទះ បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់​ឱកាស​ក្នុងកា​រដ​ណ្តើមយ​កមេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៧។

 

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ស៊ីហ្គេម​លើក​ទី​២៧ ការ​បណ្តេញ​គ្រូ​បង្វឹក​កូរ៉េខាងត្បូង Park គឺ​ត្រូវ​បាន​ធ្វើ​ឡើងពីរ​សប្តាហ៍ប៉ុណ្ណោះ ​មុនពេល​ដែល​កិច្ច​សន្យា​ពីរ​ឆ្នាំ​របស់លោក​ជាមួយ​សហព័ន្ធ​នឹង​ត្រូវ​បាន​បញ្ចប់។    

លោក U Soe Moe Kyaw អ្នក​ចាត់​ការ​ក្រុម U23 មីយ៉ាន់ម៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរថា លោក Park បាន​ទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​ដែល​បាន​កើតឡើង ហើយ​លោក​ក៏​បាន​លាលែង​ដោយ​ស្ម័គ្រ​ចិត្ត​ផង​ដែរ។    

លោក Park Saung Hwa បាន​ចូល​រួម​ជាមួយ​ក្រុមមី​យ៉ាន់​ម៉ា កាលពី​ខែ​តុលា ឆ្នាំ​២០១១។ កិច្ច​សន្យា​របស់​លោ​កជាមួយ​សហ​ព័ន្ធ​កីឡា​បាល់ទា​ត់មីយ៉ាន់​ម៉ាគឺ​ត្រូវ​បាន​រៀបចំ​ដោយ​ស្ថានកុងស៊ុល​នៃ​សាធារណ​រដ្ឋកូរ៉េ។ យោង​តាម​កិច្ចព្រម​ព្រៀង ស​ហព័ន្ធ​ជា​អ្នក​​ចេញ​ថ្លែការ​ហូប​ចុក​  និងការស្នាក់នៅ ខណៈក្រុមហ៊ុ​នកូរ៉េខា​ងត្បូង Myanmar Posco ទទួល​បន្ទុក​លើ​ប្រាក់ខែ៕        

© រក្សាសិទ្ធិដោយ thmeythmey.com