កីឡាជាតិ
ជាតិ
ស៊ីហ្គេម​៖ គិត​ត្រឹម​ថ្ងៃ​ពុធ ឡាវ ឡើង​ពីលើ​កម្ពុជាក្នុង​តារាងមេដាយ
19, Dec 2013 , 12:05 am        
រូបភាព
ដោយ: រួបរួម
 នៅ​ថ្ងៃពុធ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ឡាវបាន​លើក​ចំណាត់​ថ្នាក់​លេខ​៨​លើ​តារាងមេដាយ​រួម​នៃព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧។ ថ្វីត្បិត​តែ​ ឡាវ និងកម្ពុជា មាន​មេដាយ​មាស​៥ស្មើ​គ្នាមែន ប៉ុន្តែ​ឡាវ​មានចំនួន​មេដាយ​ប្រាក់ និង​សំរិទ្ធ​ច្រើន​ជាង។



កម្ពុជា​បាន​ទទួល​មេដាយ​ចំនួន​២៦ហើយ ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧នេះ ដែល​ក្នុងនោះមាន​មាស​៥ ប្រាក់​៧ និង​សំរិទ្ធ​១៤។ តាម​ពិត​ កម្ពុជា​ទទួល​បាន​មេដាយ​សំរិទ្ធ​លើ​វិញ្ញាសា​យួដូមួយ​ទៀត ប៉ុន្តែមិនទាន់​ត្រូវ​បាន​រាប់បញ្ចូល​ជាផ្លូវការ​ដោយ​រង់ចាំការ​ប្រកួត​ផ្តាច់ព្រ័ត្រសិន។

មេដាយ​ទាំង​២៦ ដែល​ត្រូវ​បាន​រាប់បញ្ចូល​ជាផ្លូវការមាន៖
-ចំបាប់៖ មេដាយ​១០ (មាស​៤ ប្រាក់​២ និង​សំរិទ្ធ​៤)
- ប៉េតង់៖ មេដាយ៦ (មាស​១ ប្រាក់​៣ និង​សំរិទ្ធ​២)
- សីឈិនឡុង៖ មេដាយ​៦ (​ប្រាក់​២ និង​សំរិទ្ធ​៤)
- វូស៊ូ៖ មេដាយ​សំរិទ្ធ១
-ទូកកានូ៖ មេដាយ​សំរិទ្ធ១
- សីប៉ាតាក្រ៖ មេដាយ​សំរិទ្ធ​១
- តេក្វាន់ដូ៖ មេដាយ​សំរិទ្ធ១៕



© រក្សាសិទ្ធិដោយ thmeythmey.com