កីឡាជាតិ
ជាតិ
១៥ចំណុចដែលគួរដឹងទាក់ទងនឹងការបើកព្រឹត្តិការណ៍ Tokyo Olympics 2020
24, Jul 2021 , 2:30 pm        
រូបភាព
លោក ញ៉ាន សុខវិសាល (ដៃសំពះ) នាពិធីដើរក្បួនក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០។ រូបថត AFP
លោក ញ៉ាន សុខវិសាល (ដៃសំពះ) នាពិធីដើរក្បួនក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០។ រូបថត AFP
លោក ញ៉ាន សុខវិសាល នាយករងបេសកកម្មប្រតិភូកីឡាកម្ពុជាសម្រាប់ព្រឹត្តិការណ៍ កីឡា អូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympics 2020) បានបង្ហាញពីចំណុចសំខាន់ៗចំនួន១៥ ពាក់ព័ន្ធនឹងការបើកព្រឹត្តិការណ៍កាលពីយប់ថ្ងៃទី២៣ ខែកក្កដា។


ចំណុចទាំង១៥នោះរួមមាន៖

១. លំដាប់ក្បួនហែរទង់នៃសមាជិកប្រទេសចូលរួម (NOCs) រៀបតាមលំដាប់តួអក្សរជប៉ុន


២. ក្បួនប្រទេសក្រិក ដើរមុនគេ ដែលតំណាងឲ្យប្រទេសដើមកំណើតនៃកីឡាអូឡាំពិកសម័យបុរាណ



៣.លំដាប់ទីពីរនៃការដើរក្បួន  គឺក្រុមកីឡាជនភៀសខ្លួន(Refugee Olympic Team)

៤. ក្រុមប្រតិភូកីឡកម្ពុជា (NOCC) NOC ដើរក្នុងក្បួនលំដាប់ទី៤៩



៥. NOCs ចំនួន៣ចុងក្រោយមានលេខរៀងទី២០៣ គឺសហរដ្ឋអាមេរិក ដែលនឹងធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៨, លេខរៀងទី២០៤ គឺបារាំងដែលនឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៤ និងលេខរៀងទី២០៥ គឺម្ចាស់ផ្ទះជប៉ុន។
 


៦. មិនមានវត្តមានក្រុមប្រទេសកូរ៉េខាងជើងនោះឡើយ

៧.ពាក្យស្លោកកីឡាអូឡាំពិកឆ្នាំ២០២០ «United by Emotion» ដែលមានន័យថា «ការរួបរួមដោយអារម្មណ៍តែមួយ» រីឯ Hashtag គឺ #TogetherStronger 

៨.អ្នកដែលឡើងធ្វើសច្ចាប្រណិធាន មានអត្តពលិក២រូប អាជ្ញាកណ្តាល២រូប គ្រូបង្វឹក២រូប ដោយប្រើតាមពាក្យដំបូងបង្អស់នៅពិធីបើកកីឡាអីឡាំពិកក្រុង Antwerp ប្រទេសបែលហ្ស៊ិកឆ្នាំ១៩២០។ ពាក្យនេះសសេរឡើងដោយ លោកព្យែរ ឌឺគូបូតាំង (Pierre De Coubertin) បិតាស្ថាបនិកកីឡាអូឡាំពិកសម័យទំនើប។
 
៩.អ្នកស្មគ្រ័ចិត្តកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០នេះ មានចំនួនជាង៧ម៉ឺននាក់ដែលត្រូវបំពេញការងាររហូតដល់បញ្ចប់ព្រឹត្តិការណ៍។
 
១០.អ្នកតំណាងហែរទង់អូឡាំពិកគឺជាអ្នកកីឡាតំណាងមកពី៥ទ្វីបលើពិភពលោក រួមជាក្រុមកីឡាជនភៀសសខ្លួនអូឡាំពិក៦នាក់ ហើយបញ្ជូនបន្តឲ្យទៅអ្នកតំណាងប្រជាជនជប៉ុនដែលមកពីគ្រប់អាជីពសរុប៦នាក់។
 
១១.អ្នកតំណាងរត់ភ្លើងគប់អូឡាំពិកចូលរួមមដោយ អតីតកីឡាករអូឡាំពិកជប៉ុន ពេទ្យ កីឡាជនពិការ សិស្សានុសិស្ស ហើយបញ្ចប់ការដុតភ្លើងគប់ដោយកីឡាការិនីវាយកូនបាល់ Naomi Osaka។
 
 

១២. ព្រឹត្តិការណ៍នេះ មាន៣៣ប្រភេទកីឡា ដោយ២៨ជាកីឡាអូឡាំពិក (Olympic Sports) ដែលមានស្រាប់ រួមជាមួយ៥ប្រភេទកីឡាទៀត គឺ Baseball, Softball, Karate ,Skateboard ,Sport Climbing and Surfing ក្នុងនោះ ក៏មានការបន្ថែម១៥វិញ្ញាសាក្នុងប្រភេទកីឡាអូឡាំពិកដែរមានស្រាប់រួមមាន Basketball 3x3 ,BMX Freestyle កីឡារត់ 4x400ម៉ែត្រ ប្រភេទចម្រុះបុរស២ស្រី២,កីឡា Table tennis ប្រភេទវាយគូរចម្រុះ.។ល។
 
 

១៣.អត្តពលិកប្រកួតប្រជែងមានចំនួនប្រមាណ១ម៉ឺន១ពាន់៥រយនាក់ ដោយមានបុរស៥១ភាគរយ នារី៤៩ភាគរយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ កីឡាករល្បីៗលំដាប់ពិភពលោកមួយចំនួនបានដកខ្លួន។
 
១៤.ចំនួនអ្នកទស្សនាស្មើសូន្យ ដោយសារវិបត្តិកូវីដ-១៩។ សម្រាប់សំបុត្រដែលបានទិញហើយ នឹងទទួលបានការទូទាត់សងវិញ។
 

១៥.ប្រធានគណកម្មាធិការអូឡាំពិកអន្តជាតិ (IOC) លោក THOMAS BACH បានមានប្រសាស៍ថា IOC មានគោលយោបាយពិសេសជាមួយក្រុមហ៊ុន Pfizer-BioNTech ក្នុងការចាក់វ៉ាក់សាំងដល់អត្តពលិកអូឡាំពិកទាំងអស់ដែរមិនទាន់ទទួលវ៉ាក់សាំងគ្រប់ដូសពីប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃទី២៣ កក្កដា កន្លងមក។
 
ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣២នេះ កម្ពុជាមានប្រតិភូ និងអត្តពលិកសរុប៨នាក់ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន ជានាយបេសកកម្ម។  អ្នករួមដំណើរផ្សេងទៀត រួមមាន លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម, លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី។
 

លោក ហែម ថុនពន្លឺ គ្រូបង្វឹកកីឡាហែលទឹក ដឹកនាំកីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតលើវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រដូចគ្នា រីឯលោក លោក បូរ ពុតរាត្រី គ្រូបង្វឹកកីឡាអត្តពលកម្ម មានកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ៕


© រក្សាសិទ្ធិដោយ thmeythmey.com