អត្ថបទពាណិជ្ជកម្ម
តើមានរឿងអ្វីកើតឡើង ចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?
27, Jul 2021 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរស ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើន សម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន បានថ្លែងអំណរគុណ ដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញឧបករណ៍ធ្វើតេស្ត ពិនិត្យរកជំងឺកូវីដ-១៩ ផងដែរ។ 
 
នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖ ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard,  ក្រុមហ៊ុនសេវាអ៊ីនធើណេត Ezecom,  សណ្ឋាគារ Cambodiana,  ធនាគារ វីង (ខេមបូឌា) ម.ក, ស្ថានីយទូរទស្សន៍ស៊ីធីអិន, ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការយ៉ាងសកម្មដើម្បីពេញនូវតម្រូវការជាក់ស្តែង ដល់ប្រជាជនខ្មែរ។ 


 
ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មីមួយទៀត របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថា កំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថាគាត់ គឺអ្នកលក់អីវ៉ាន់អនឡាញ ហើយក៏មានគេថាគាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារ តាមម៉ូតូទៅវិញ។
 
តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ?
 
ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារាម ដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីង នឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែកក្កដា វេលាម៉ោង ៧ យប់ ដោយបកស្រាយនូវចម្ងល់ផ្សេងៗ អំពីកំពូលមហាសេដ្ឋីរូបនេះ។
 
បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង ទាំងអស់គ្នា https://bit.ly/3x7L8mH
 



(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com