COVID-19
ជាតិ
រដ្ឋាភិបាល បានចំណាយ​ជាង១ពាន់លានដុល្លារ ជួយពលរដ្ឋរងគ្រោះអំឡុងវិបត្តិកូវីដ-១៩
01, Aug 2021 , 1:19 pm        
រូបភាព
ភ្នំពេញ៖ ​នៅអំឡុងពេលរីករាយការកូវីដ-១៩នេះ កម្ពុជា​បានចំណាយជាង១ពាន់ដុល្លារ ​សម្រាប់ជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ថវិកាទាំងនេះ ក៏បានចាយវាយ​លើ ការជួយជន​រងគ្រោះដោយសារទឹកជំនន់កាលពីចុងឆ្នាំ២០២០កន្លងទៅ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ នេះបើតាមសម្ដេច ហ៊ុន សែង ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សម្រាប់កុមារ និងយុវ័យ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ នៅថ្ងៃទី១ សីហានេះ។

 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងចំណោមចំណាយជាង១ពាន់លាននោះ គឺមានប្រមាណ៤០០លានដុល្លារ បានផ្តល់ទៅឱ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារវិបត្តិកូវីដ-១៩នេះ។   
​សម្ដេច ហ៊ុន សែង បញ្ជាក់ទៀតថា ​ថាកម្ពុជានៅសល់ប្រាក់គ្រប់គ្រាន់ សម្រាប់ជួយដល់ពលរដ្ឋ ហើយរដ្ឋាភិបាលកម្ពុជា ក៏មិនខ្ជីខ្ជាដែរ។ កម្ពុជា មានប្រាក់សន្សំជាង ៣ពាន់លានដុល្លារឯណោះ មុនវិបត្តិកូវីដ-១៩។ ហើយ​នៅពេលមានវិបត្តិកូវីដ-១៩ រដ្ឋបានចំណាយប្រមាណ១ពាន់លានដុល្លារប៉ុណ្ណោះ។ « យើងបានទទួលស្គាល់ថា មកដល់ពេលនេះ យើងបានចាយអស់១ភាគ៣ទៅហើយ បានសេចក្ដីថា យើងចាយអស់ជាង១ពាន់លាន (ដុល្លារ) យកប្រាក់សន្សំហ្នឹង។ ឥឡូវយើងនៅសល់ប្រមាណ២ពាន់(លានដុល្លា)។ ហើយយើងអស់ទៅរំខាន ជាមួយ២០ពាន់លាន និងមាសប្រមាណរាប់សិបតោន ដែលកំពុងដាក់បម្រុងនៅអន្តរជាតិ។ តែយើងទទួលស្គាល់ថា សាច់ប្រាក់សន្សំរបស់យើងតែមានជាង៣ពាន់លានដុល្លារ យើងបានចាយអស់ជាង១ភាគ៣ទៅហើយ»។ នេះបើតាមការលើឡើងរបស់ សម្ដេច ហ៊ុន សែន  ដោយបញ្ជាក់បន្ថែមថា ក្នុងខែរដ្ឋអាចចំណូលជានិរន្តរន៍ប្រមាណ៤០០លានដុល្លារក្នុងមួយខែ។ 
 
ទន្ទឹមនឹងនេះ សម្ដេចក៏បានបញ្ជាក់ពីប្រភពចំណូល នៅរយៈពេល៧ខែ នៃដើមឆ្នាំ២០២១ផងដែរ គឺកម្ពុជារកចំណូលពន្ធដារ និងគយបាន ជាង៣.០៦១លានដុល្លារ។ ចំណូលជាង៣ពាន់លានដុល្លារនេះ មានពន្ធដារ១.៧១៦លានដុល្លារ និងចំណូលពន្ធគយបានជាង១.៣៤៥ដុល្លារ។ ដូចនេះនៅ៥ខែទៀត កម្ពុជាអាចនឹងរកចំណូល បានប្រមាណ៥ពាន់លានដុល្លារបន្ថែមទៀត។ 
 
សូមជម្រាបថា កន្លងមក រដ្ឋាភិបាលបានជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដែលរងគ្រោះដោយវិបត្តិកូវីដ-១៩, កម្មករព្យួរការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងវិញទេសចរណ៍ រួមទាំងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅខេត្តព្រះសីហនុ និងសៀមរាប៕ 

© រក្សាសិទ្ធិដោយ thmeythmey.com