ជាតិ
មនុស្ស១០៧​នាក់ស្លាប់ និង​២៨២​នាក់​របួស​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្នុងខែកក្កដា
01, Aug 2021 , 7:29 pm        
រូបភាព
រូបភាពពីនគរបាលជាតិ
រូបភាពពីនគរបាលជាតិ
​​នៅ​ខែកក្កដា ឆ្នាំ២០២១នេះ មានមនុស្ស​ចំនួន​១០៧​នាក់បាន​ស្លាប់​ និង២​៨​២​នាក់​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ដែលបានកើតឡើង២០៨​លើក នៅទូទាំងប្រទេស​។ នេះ​បើយោងតាម​ទិន្ន​ន័យ​​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​

 
​​តាមរបាយការណ៍ដដែល មូលហេតុនៃ​គ្រោះថ្នាក់ទាំងនោះបណ្តាលមក​ពី​កត្តា​ល្បឿន​,​ មិន​គោរព​សិទ្ធិ​​,​ មិន​ប្រកាន់​ស្តាំ​,​ ប្រជែង​គ្រោះថ្នាក់​,​ បត់​គ្រោះថ្នាក់, បើកបរក្នុងស្ថានភាពស្រវឹង​,បើកបរទាំងងងុយដេក និងកត្តា​យានយន្ត៕
​​

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com