ជាតិ
ពីនេះ ពីនោះ
កុំសរសេរ«ផ្លែទាប»,សរសេរ«ផ្លែទៀប»ទើបត្រូវ
23, Dec 2022 , 7:29 am        
រូបភាព
«ទាប»និង«ទៀប»មានសូរសៀងដូចគ្នា ប៉ុន្តែពាក្យពីរនេះមានន័យខុសគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
 «ទាប»មានថ្នាក់ពាក្យជាគុណសព្ទ មានន័យថា ទីទៃពីខ្ពស់ គឺតិចកម្ពស់,តិចជំហរ ឬដែលឥតកម្ពស់,ឥតជំហរ,ដែលចុះជាង ឬដែលថយចុះជាង។
 
ចំណែក«ទៀប»សំដៅលើឈ្មោះដំណាំពួកមាក់បាត ជាដំណាំមានដើមទាបៗ ល្មមបេះផ្លែបានដោយងាយ,ផ្លែទុំប្រើជាបង្អែមស្រស់។ ទៀបតាម៣ប្រភេទ ទៀបបាយ ឬទៀបសាច់,ទៀបស្វិត ឬទៀបសាច់ស្វិត និងទៀបបន្លា ឬទៀបទេស។ ទៀបមានន័យម្យ៉ាងទៀតមានថ្នាក់ពាក្យជាអាយតនិបាត មានន័យថា ជិត,ក្បែរ។ ឧទាហរណ៍៖ ម៉ោង៤ ទៀបភ្លឺ,ផ្ទះទៀបគ្នា៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com