ជាតិ
ពីនេះ ពីនោះ
«​បំប្លែង​»​មានន័យ​ខុសពី​«​បន្លែង​»​និង​«​ប្រលែង​»
11, Mar 2023 , 7:29 am        
រូបភាព
​ប្រសិនបើ​ស្មេរ​មិនបាន​យកចិត្តទុកដាក់​ជាមុន​នោះទេ ប្រាកដ​ណាស់​ថា​នឹង​អ្នក​ប្រើ​ច្រឡំ រវាង​ពាក្យ​«​បំប្លែង​»,«​បន្លែង​» និង​«​ប្រលែង​»​។​

 
​វចនានុក្រម​សម្តេចព្រះ​សង្ឃ​បានបញ្ជាក់​ពាក្យ​«​បំប្លែង​»​មានន័យថា ធ្វើឱ្យ​ប្លែង គឺ​ធ្វើឱ្យ​ប្រែ​ចាក​ភេទ ចាក​ភាព ចាក​ទំនង​ដើម​។ ឧទាហរណ៍​៖ បំប្លែង​ទូក​អុំ​ឱ្យ​មកជា​ទូក​ចែវ​។ 
 
​ចំពោះ​ពាក្យ​«​បន្លែង​»​មានន័យថា ធ្វើ​ឲ្យ​សប្បាយចិត្ត​ដោយ​កំដរ​នឹង​ល្បែង​,​កម្សាន្ត​ចិត្ត​ដោយមាន​ល្បែង​ជា​គ្រឿងផ្សំ ឬ​ជា​ជំនួយ​ផង​។ ចំណែក​ពាក្យ​«​ប្រលែង​» អាច​សរសេរ​ជា​«​ប្រឡែង​»​ក៏បាន គឺមានន័យថាលូក​លេង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com