កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖ កម្ពុជា​បាន​មេដាយ​សំរិទ្ធ​លើ​វិញ្ញាសា​ប្រណាំង​​ទូក​ប្រពៃណី​
20, Dec 2013 , 2:08 pm        
រូបភាព
យ៉ាង​ហោច​ណាស់​ ទូក​ប្រ​ពៃណី​កម្ពុជា បាន​បញ្ចប់​យុទ្ធ​នាការ​ស៊ីហ្គេម​របស់​ខ្លួន​នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹង​ការ​ទទួល​បាន​មេដាយ​សំរិទ្ធ​មួយ ក្នុងការ​ប្រកួត​វិញ្ញាសា​ចម្ងាយ​៥០០ម៉ែត្រ ចំណុះ​៥នាក់នៅ​ក្នុងអាង Ngalike Dam នា​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ នេះ​។

 

សម្រាប់​វិញ្ញាសា​នេះ ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ា​ន់ម៉ា ​ដណ្តើម​បាន​មេដាយ​មាសជាមួយ​នឹង​ថិរវេលា ១:៥៥.៨៩៥ ក្រុម​ថៃ​បាន​មេដាយ​ប្រាក់​ជាមួយ​នឹង​ថិរ​វេលា ២:០៣.០២១។ ក្រុម​កម្ពុជា និងក្រុម​ឥណ្ឌូនេស៊ី បាន​ប្រើ​ថិរវេលា​ដូចគ្នា គឺ​ក្នុង​រយៈ​ពេល ២:០៣.០៥១ ដើម្បី​ទទួល​បាន​មេដាយ​សំរិទ្ធ​ស្ទួន។ ក្រុម​សិង្ហបុ​រី បាន​ទៅ​ដល់​ចុងក្រោយ​គេជាមួយ​នឹង​ថិរវេ​លា ២:០៨.៩៣៤។

ការ​ប្រណាំងពីរ​វិញ្ញាសា​កន្លងមក​របស់​កម្ពុជា បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​ទាំងពីរ​លើក៕  

© រក្សាសិទ្ធិដោយ thmeythmey.com