កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម៖​ អ​ត្តពលិ​ក​ឆ្នើម​ប្រចាំ​ឆ្នាំ២​០១១ ​ប៉ាល់​ ឆរ​ស្មី បា​នមេ​ដាយ​សំរិទ្ធ
20, Dec 2013 , 6:57 pm        
រូបភាព
ប៉ាល់ ឆរស្មី ពេល​ឡើងទទួល​មេដាយ​សំរិទ្ធ។ រូបថត ហ្វេសប៊ុក Bong Chhaom
ប៉ាល់ ឆរស្មី ពេល​ឡើងទទួល​មេដាយ​សំរិទ្ធ។ រូបថត ហ្វេសប៊ុក Bong Chhaom
កី​ឡាកា​រិនី​វ៉ូវីណា​ម ប៉ាល់​ ឆរ​ស្មី ដែ​លត្រូ​វបាន​គណៈ​កម្មា​ធិកា​រជាតិ​អូឡាំពិ​កក​ម្ពុជា ផ្ត​ល់ងា​រជាអត្ត​ពលិ​កឆ្នើម​ប្រចាំ​ឆ្នាំ២០​១១ ​នោះ ទ​ទួលបា​នមេ​ដាយ​សំរិ​ទ្ធនៅ​ថ្ងៃសុ​ក្រនេះ​ លើវិ​ញ្ញាសា Women’s Long Ho Quyen (Dragon Tiger Form)។ កាល​ពីស៊ី​ហ្គេម​លើក​ទី២៦​ ប៉ាល់ ​ឆរ​ស្មី ដ​ណ្តើម​បានមេ​ដាយ​មាស​១ ​និងសំ​រិទ្ធ២។

   

ស​ម្រាប់​ការ​ប្រកួ​តនៅថ្ងៃ​សុក្រនេះ​ ប៉ា​ល់ ឆ​រស្មី បា​នប្រជែ​ងជា​មួយកី​ឡាការិ​នីមកពី​៤ប្រទេ​សទៀត​ ដោ​យកីឡា​ការិនី​មីយ៉ា​ន់ម៉ា Khaing Wha Phue (២៧០​ពិន្ទុ) ​បាន​មេដាយមា​ស កី​ឡាកា​រិនីវៀ​តណាម​ Le​ Ca​m Xuan Hua (២៦៦ពិ​ន្ទុ) ​បានមេ​ដាយប្រា​ក់។  

ប៉ាល់ ​ឆរស្មី​ ទទួល​បានមេ​ដាយសំ​រិទ្ធជា​មួយនឹ​ងការ​សម្រេ​ចបាន ​២៦១ពិ​ន្ទុ ដោ​យនាំមុ​ខកី​ឡាការិនី​ឡាវ ​និង ​ឥណ្ឌូនេ​ស៊ី។  

នៅថ្ងៃ​ដដែ​ល វ៉ូវី​ណាម​កម្ពុជា​ដណ្តើម​បានមេ​ដាយ​សំរិទ្ធ​ចំនួន​២ទៀត​លើវិ​ញ្ញាសាជា​ក្រុម ​ក្នុងនោះរួ​មមាន​ កីឡាករ ជិន​ ពិសិ​ដ្ឋ កីឡាករ ជ្រិ​ន ប៊ុន​ឡុងលើ​វិញ្ញាសា ​Men's SONG LUYEN MA TAU(DUAL MACHETE FORM) និង កីឡា​ករ NOVET ASMAT លើវិញ្ញាសា​ ៥០-៥៥​គីឡូក្រា​ម។  

មក​ដល់ពេ​លនេះ ​វ៉ូវីណា​មក​ម្ពុជាដណ្តើ​មបាន​មេដា​យមាស​១ និ​ងសំរិទ្ធ​៥ពីព្រឹ​ត្តិការណ៍​កីឡាស៊ី​ហ្គេមលើ​កទី២​៧ នៅ​ប្រទេសមី​យ៉ាន់​ម៉ា៕  

© រក្សាសិទ្ធិដោយ thmeythmey.com