ជាតិ
ពីនេះ ពីនោះ
ពាក្យ​ខ្លះអាចផ្តើមសរសេរពី«ត្រ»ទៅ«តា»បាន​ ប៉ុន្តែ​«ត្របែក,​ត្រប៉ែ..មិន​អាចសរសេរជាតាបែក,​តាប៉ែឡើយ
25, Mar 2023 , 7:29 am        
រូបភាព
ពាក្យ​មួយចំនួន​អាច​សរសេរ​ផ្តើម​ដោយ​«​ត្រ​»​ឬ​«​តា​»​ក៏បាន ក៏​មិន​ប្តូរ​ន័យ​ដែរ​។ ប៉ុន្តែពាក្យ​ខ្លះទៀតមិន​អាច​​​​សរសេរពី​«ត្រ»​ទៅ«តា»បានឡើយ។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ 

 
​ពាក្យ​ដែល​សរសេរ​ផ្តើម​ដោយ​«​ត្រ​» ទៅ​«​តា​»​ក៏បាន​ដែរនោះ​មានដូចជា ត្រសក់ ឬ តាសក់​, ត្រថុក ឬ​តាថុក​, ត្រថឿង ឬ​តាថឿង​, ត្រលាត់ ឬ​តា​ឡា​ត់​, ត្រដក់ ឬ តាដក់​, ត្រអក ឬ​តាអក​, ត្រឱ ឬ​តាឱ ជាដើម​។ ទោះបី​សរសេរ​បែបណាក៏ដោយ ក៏​ពាក្យ​ទាំងនេះ​នៅតែ​រក្សា​អត្ថន័យ​ដូចគ្នា​ដដែល​។​
 
ប៉ុន្តែ​ពាក្យ​ខ្លះទៀត​មិនអាចសរសេរផ្តើម​ដោយ​«ត្រ»ទៅ«តា»បានឡើយ។​ ពាក្យទាំងនោះមានដូចជា ត្របែក,​ត្រប៉ែ,ត្រយូងចេក, ត្រកួន,​ត្រឡាច,ត្រជាក់,ត្រគាក​,ត្រឡប់,ត្រងាល,ត្រចៀក,ត្រដិត,ត្រពាំង។ល។។ 
 
បច្ចុប្បន្នមានពលរដ្ឋខ្លះនិយមនិយាយពាក្យទាំងនេះដោយបញ្ចេញសំឡេងជា«តា»នៅខាងដើមពាក្យ ដូចជា តា​បែក, តាប៉ែ,តាយូង​ចេក ,​តាកួន​,តាឡាច,​តាជាក់,តាគាក, តាឡប់,តាងាល,តាចៀក,តាដិត,តាពាំងជាដើ​ម។ ពាក្យ​ទាំងនោះត្រូវបាន​ពលរដ្ឋ​និយម​និយាយ​ខុសពី​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com