កីឡាអន្តរជាតិ
ក្រុម​បាល់ទាត់​នារី​ថៃ​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម ២០១៣
21, Dec 2013 , 10:37 am        
រូបភាព
ដោយ:
ក្រុម​បាល់ទាត់​នារី​​ថៃ បាន​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣ ដែល​រៀបចំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្រោយ​យក​ឈ្នះ​ក្រុម​វៀតណាម​ក្នុង​លទ្ធផល ២ ទល់ ១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៅ​ក្បាល​ព្រលប់​ថ្ងៃ​ទី ២០ ធ្នូ ម្សិលមិញ។

 

តាម​ពិត​ក្រុម​វៀតណាម​​រក​គ្រាប់​បាល់​បើក​ឆាក​ត្រឹម​នាទី​ ៣៤ ដោយ​កីឡា​ការិនី Nguyễn Thị Minh Nguyệt ប៉ុន្ដែ​នៅ​នាទី ៤០ កីឡា​ការិនី​របស់​ថៃNaphat Seesraum រក​គ្រាប់​បាល់​ឱ្យ​ក្រុម​តាម​បាន​ស្មើ ខណៈ​កីឡា​ការិនី​ Anootsara Maijarern បាន​រក​គ្រាប់​បាល់ទី ៦ របស់​ខ្លួន និង ជា​ក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ថៃ​តាំង​ពី​នាទី​ ៤៧ ក្រោម​ការ​កាត់​សេចក្ដី​របស់​លោក​ស្រី​អាជ្ញាកណ្ដាល Kim Sook-He ជន​ជាតិ​កូរ៉េខាងត្បូង។  

ជា​លទ្ធផល​មេដាយមាស​បាន​ទៅ​ក្រុម​ថៃ មេដាយ​ប្រាក់​វៀតណាម ចំណែក​មេដាយ​សំរឹទ្ធ​បាន​ទៅ​ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ក្រោយ​បំបាក់​​ក្រុម​ម៉ាឡេស៊ី ៦ ទល់ ០ នៅ​វគ្គ​ចំណាត់​ថ្នាក់​លេខ៣។  

បាល់ទាត់​នារី​ប្រចាំ​ស៊ីហ្គេម​ឆ្នាំ ២០១៣ នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៦ ដោយ​បែងចែក​ជា ២ ពូល និង ធ្វើ​ការ​ជម្រុះ​តាំង​ពី​ថ្ងៃ​ទី ៨ ធ្នូ មក​ម៉្លេះ នៅ​កីឡដ្ឋាន Mandalarthiri Stadium ក្នុង​ក្រុងMandalay៕    

© រក្សាសិទ្ធិដោយ thmeythmey.com