ជាតិ
ពីនេះ ពីនោះ
កុំសរសេរ«ជម្រុញ», ត្រូវសរសេរ«ជំរុញ»ទើបត្រូវ
23, Mar 2023 , 7:29 am        
រូបភាព
«ជម្រុញ» និង«ជំរុញ»គឺជាពាក្យដែលមហាជនសរសេរមិនទាន់ឯកភាពគ្នានៅឡើយទេ។ ខ្លះសរសេរ«ជម្រុញ» ខ្លះទៀតសរសេរ«ជំរុញ»។ ក្នុងចំណោមពាក្យទាំងពីរហ្នឹង ពលរដ្ឋគួរតែសរសេរជា«ជំរុញ»វិញទើបត្រឹមត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ជំរុញ»មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា រុញដោយតឿនបង្ខំ, បង្ខំដូចគេរុញ។ ឧទាហរណ៍៖ ជំរុញវាបន្ដិចទៅ។ កម្មវិធីនេះជំរុញឲ្យសិស្សទទួលបានចំណេះដឹងថ្មីៗ៕
 
 
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com