កីឡាជាតិ
ជាតិ
ស៊ន ​ដាវី​ន ​សុំទោ​ស​ប្រជាជន និង​ម្តាយ ​ដែល​ខ្លួន​មិន​អាច​យក​បាន​មេដា​យមាស
21, Dec 2013 , 5:23 pm        
រូបភាព
ស៊ន ដាវីន នាការ​ប្រកួត​ផ្តាច់ព្រ័ត្រជាមួយ​ហ្វីលីពីន។ រូបថត NagaWorld-Kem Sovanna
ស៊ន ដាវីន នាការ​ប្រកួត​ផ្តាច់ព្រ័ត្រជាមួយ​ហ្វីលីពីន។ រូបថត NagaWorld-Kem Sovanna
ដាវីន យំឱប សៀវម៉ី ដែល​ជាប្អូន​ស្រី ក្រោយ​ខក​ឱកាសបានមេដាយមាស។ រូបថត Ken Gadaffi
ដាវីន យំឱប សៀវម៉ី ដែល​ជាប្អូន​ស្រី ក្រោយ​ខក​ឱកាសបានមេដាយមាស។ រូបថត Ken Gadaffi
កីឡាកា​រិនី​តេក្វាន់​ដូ ស៊ន ​ដាវីន ​តាមរយៈ​គណនី​ហ្វេសប៊ុ​ក​ផ្ទាល់​ខ្លួន បាន​សម្តែង​ការសុំទោស​ជា​សាធា​រណ​បន្ទាប់​ពី​ខ្លួន​បាន​ប្រកួត​ចាញ់​កីឡាកា​រិនីហ្វី​លីពីន Kirstie Elaine Alora ក្នុងការ​ប្រកួត​ដណ្តើម​យក​មេដា​យមាស​លើ​ប្រភេទ​ទម្ងន់លើស​៧៣គីឡូក្រាមនៅ​កីឡដ្ឋាន Wunna Theikdi នៅ​ថ្ងៃសៅរ៍នេះ។

 

កីឡាកា​រិនី​វ័យ​២១ឆ្នាំ ដែ​លមា​នកម្ពស់​១,៨០ម៉ែត្រ​រូប​នេះ បាន​សរសេរថា៖​« ខ្ញុំ ស៑ន ដាវីន ពិតជា​សុំ​​ទោ​សប្រជា​ជនខ្មែ​រទាំង​អស់ដែ​លខ្ញុំមិ​នអាច​យកមេ​ដាយ​មាសបា​ន ​ហើយ​សុំទោ​សម៉ាក់ផ​ង​បើ​កូន​ប្រយ័ត្ន​តែប​ន្តិចកូ​ននិ​ងឈ្នះហើយ​។ ហើយ​ខ្ញុំនិ​យាយ​ពាក្យ​មួយម៉ា​ត់ថាខ្ញុំដា​វីនមិ​នអា​ច​ឈ្នះ​ម្ចា​ស់មេដា​យមាស​៥ជំ​នាន់បា​នទេ»។  

ដាវីន បាន​ចាប់​ផ្តើម​ជាមួយ​នឹង​ការនាំមុខ ៣ពិន្ទុ ប៉ុន្តែ​ភ្លាត់​ស្នៀត​បាន​ធ្វើ​ឲ្យ​កីឡាការិនី ហ្វីលីពីន នាំមុខ ៥-៣ វិញ ។ ការ​ប្រឹង​វាយ​បក​យ៉ាង​ណាក៏ដោយ ក៏​ដាវីន មិន​ស្វែង​រក​ជ័យ​ជម្នះ​បាន​ឡើយ ខណៈ​គូ​ប្រជែង​បាន​នាំមុខ ៦-៤ រហូត​ដល់​បញ្ចប់ការ​ប្រកួត។  

ទោះបី​ជាយ៉ាងណាក៏​ដោ​យ ស៊ន ដាវីន ដែល​តំណាង​ឲ្យកម្ពុជា​ក្នុង​ការប្រកួត​កីឡាអូឡាំពិក​កន្លង​មក នៅ​អាច​រក្សា​ការ​ទទួល​បាន​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម​ដូចកាលពី​ឆ្នាំ​២០១១។   

តេក្វាន់​ដូ បាន​បញ្ចប់​យុទ្ធនាការ​របស់​ខ្លួន​ហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​នៅ​ទីក្រុងណៃពីដរ ជាមួយ​នឹង​ការ​ទទួលបានមេដាយ​មាស១ (កីឡាការិនី ស៊ន សៀវម៉ី) មេដាយ​ប្រាក់​២ (កីឡាការិនី ស៊ន ដាវីន និងកីឡាការិនី ​ម៉ៅ សុផល) និង​មេដាយ​សំរិទ្ធ២ (កីឡាការិនី ឈឿង ពុទ្ធារីម និង​កីឡាការិនី ឈឿង លីណា)៕      

© រក្សាសិទ្ធិដោយ thmeythmey.com