កីឡាជាតិ
ជាតិ
កីឡា​កម្ពុជា​បញ្ចប់​យុទ្ធនា​ការ​ស៊ីហ្គេម​ជាមួយ​នឹង​កា​រទទួល​មេដាយ​សរុប​៤៧
21, Dec 2013 , 11:53 pm        
រូបភាព
កម្ពុជាមិន​បាន​សម្រេច​ផែន​ការ​ក្នុងការ​ទទួល​បាន​មេដាយមាស​ពីរ​ខ្ទង់​របស់​ខ្លួន​ឡើយពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី២៧នៅ​ទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា។ ក្នុងយុទ្ធ​នាការ​ដែល​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី៦ ខែ​ធ្នូ មក​ កម្ពុជាដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៤៧ ដែល​ក្នុងនោះ​មាន​មាស​៨ ប្រាក់១១ និងសំរិទ្ធ​២៨។

 

ថ្វីត្បិត​តែ​កម្ពុជា​ទទួល​បាន​មេដាយមាស​ត្រឹម​៨មែន ប៉ុន្តែគិត​ទាំង​ចំនួន​ជ័យ​លាភី​ជាឯក​ត្ត​ជ​ន និង​ជា​ក្រុម (វ៉ូវីណាម​) នោះ មេដាយមាស​ចំនួន​១៤​ត្រូវ​បាន​បំពាក់​ជូន​ដល់អត្តព​លិក​កម្ពុ​ជា​។  
ខាងក្រោមនេះ​ជាលទ្ធផល​មេដាយ​ដែលកម្ពុជាទទួលបាន៖  

ចំបាប់ ១០ (មាស​៤ ប្រាក់​២ សំរិទ្ធ៤)
វ៉ូវីណាម ១០ (មាស​២ ប្រាក់​១ សំរិទ្ធ៧)
ប៉េតង់ ៨ (មាស​១ ប្រាក់​៤ សំរិទ្ធ​៣)
តៃក្វាន់ដូ ៥ (មាស​១ ប្រាក់​២ សំរិទ្ធ​២)
សីឈិនឡុង ៦ (ប្រាក់​២ សំរិទ្ធ៤)
កេមប៉ូ ៣ (សំរិទ្ធ៣)
សីប៉ាកតាក្រ ២ (សំរិទ្ធ២)
ទូកកានូ ១ (សំរិទ្ធ១)
ទូក​ប្រពៃណី១ (សំរិទ្ធ១)
វូស៊ូ ១ (សំរិទ្ធ១)។  

គេហទំព័រ​ថ្មីៗនឹងផ្តល់ព័ត៌មាន​ជាបន្តបន្ទាប់ទៀតជុំវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម
 

© រក្សាសិទ្ធិដោយ thmeythmey.com