ពីនេះ ពីនោះ
ពាក្យបញ្ចប់ដោយអក្សរ«ណ»ទេ តែច្រើនច្រឡំសរសេរបញ្ចប់ដោយអក្សរ«ន»ទៅវិញ តើពាក្យទាំងនោះមានពាក្យអ្វីខ្លះ?
08, Jan 2022 , 7:29 am        
រូបភាព
នៅក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានបែងចែកពាក្យណាដែលត្រូវបញ្ចប់ដោយអក្សរ«ណ»ហើយពាក្យណាដែលត្រូវសរសេរបញ្ចប់ដោយអក្សរ«ន»។ មហាជនខ្លះមិនទាន់បានកំណត់ពាក្យដែលគួរតែសរសេរបញ្ចប់ដោយអក្សរ«ណ»ឬ«ន»នៅឡើយទេ។


ពាក្យដែលពលរដ្ឋនិយមសរសេរបញ្ចប់ដោយអក្សរ«ណ»តែបែរជាសរសេរដោយបញ្ចប់ដោយអក្សរ«ន»ទៅវិញ ពាក្យនោះមានដូចជាពាក្យ កំណកំណើត,កំណល់,កំណប់,កំណើន,កំណែ,កំណែន,កំណាញ់,សំណាញ, សំណួរ,សំណូក,សំណើ, ដំណេក,ដំណើប, សំណ, សំណាក, សំណព្វ,អំណរ ជាដើម។ 
 
ពាក្យទាំងនេះ ត្រូវបានពលរដ្ឋខ្លះសរសេរជា កំនកំនើត,កំនល់,កំនាល,កំនប់,កំនើន,កំនែ,កំនែន,កំនាញ,សំនួរ,សំនូក,សំនើ,ដំនេក,ដំនើប,សំន,សំនាក,សំនព្វ,អំនរ ទៅវិញ។ ដូច្នេះមិនអាចសរសេរបែបនេះបានឡើយ ពីព្រោះមិនត្រូវតាមវចនានុក្រមខ្មែរឡើយ។  
 
ពាក្យមួយចំនួន បានកំណត់នៅក្នុងវចនានុក្រមខ្មែររួចហើយ ដែលតម្រូវឲ្យមហាជនចងចាំ និងត្រូវប្រើប្រាស់ឲ្យត្រឹមត្រូវ  ដោយពាក្យទាំងនោះមាន សំណើច,សំណើម,បំណែក,បំណាត់,បំណិទ,បំណែ,បំណាំ,ប្រណាំង, ស្រណោះ,សំណុស,សំណូម ជាដើម៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com