កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឡើង​ឈ​រលេខ​១ ខណៈ Man City ដេញ​តាម​ពី​ក្រោយ
22, Dec 2013 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
Liverpool បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តា​រាង​ជា​បណ្តោះ​អាសន្ន​​នៃ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ក្រុម Manchester City បាន​ដណ្តើម​ចំ​ណាត់ថ្នាក់​លេខ​២ ហើយ Manchester United បាន​បន្ត​​ការ​ស្តា​មុខ​មាត់​ឡើង​វិញ​របស់​ពួក​គេ​។



ស្រប​ពេល​ដែល​ក្រុម Arsenal និង Chelsea នឹង​ត្រូវ​ជួប​គ្នា​នៅ​ឯ​កីឡ​ដ្ឋាន Emirates នៅ​យប់​ថ្ងៃ​ចន្ទ Liverpool បាន​ដណ្តើម​ការ​នាំ​មុខ​ជា​មួយនឹង​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-១ លើ​ក្រុម Cardiff City ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​នាំ​មុខ​១​ពិន្ទុ​លើ​ក្រុម​របស់​លោក Arsene Wenger​។

ក្រុម Manchester City បាន​ដេញ​តាម​ពី​ក្រោយ​ការ​នាំ​មុខ​នេះ​​តាម​រយៈ​ការ​ទទួល​ជ័យ​ជម្នះ ៤-២ នៅ​លើ​ទឹក​ដីក្រុម Fulham ដើម្បី​ឡើង​ទៅ​ឈរ​ពី​លើ​ក្រុម Arsenal ដោយ​សារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​។

នៅ​ខណៈ​នោះ​ផង​ដែរ Man United បាន​ផ្តួល​ក្រុម West Ham United ៣-១ នៅ​ឯ​កីឡ​ដ្ឋាន Old Trafford ដើម្បីកត់​ត្រា​ជ័យ​ជម្នះ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​​របស់​ពួក​គេ​ក្នុង​រាល់​ការ​ប្រកួត​ទាំង​អស់ ក្រោយ​ពីការ​ទទួល​បរា​ជ័យ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់​ក្រោម​ស្នា​ដៃ​ក្រុម Everton និង Newcastle United​។

នៅ​ឯ​កីឡ​ដ្ឋាន Anfield ខ្សែ​ប្រយុទ្ធ Luis Suarez បាន​អប​អរ​ការ​ចុះ​កុង​ត្រា​របស់​គេ​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​​ទី​ពីរ​គ្រាប់​នៅ​ពេល​ជួប​ក្រុម Cardiff ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​​សរុប​របស់​គេ​កើន​ដល់​១៩​គ្រាប់​ក្នុង​រដូវ​កាល​នេះ​​៕  

លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍
ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

Liverpool 3-1 Cardiff
Crystal Palace 0-3 Newcastle
Fulham 2-4 Man City
Man Utd 3-1 West Ham
Stoke 2-1 Aston Villa
Sunderland 0-0 Norwich
West Brom 1-1 Hull

ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga
Villarreal 1-2 Sevilla
Real Betis 0-1 Almería
Atlético Madrid 3-2 Levante
Granada CF 1-3 Real Sociedad

ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga
Borussia Dortmund 1-2 Hertha BSC
Eintracht Braunschweig 1-0 1899 Hoffenheim
Hamburger SV 2-3 1. FSV Mainz 05
Sport-Club Freiburg 2-1 Hannover 96
SV Werder Bremen 1-0 Bayer 04 Leverkusen
1. FC Nürnberg 0-0 FC Schalke 04

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Livorno 1-2 Udinese
Cagliari 1-1 Napoli

ក្រប​ខ័ណ្ឌ​បា​រាំង Ligue 1
St Etienne 2-0 Nantes
Bastia 0-0 Montpellier
Nice 3-1 Evian Thonon Gaillard
Reims 4-1 Ajaccio
Sochaux 2-1 Rennes
Toulouse 0-0 Guingamp  

ប្រែសម្រួលដោយ ផេង សំណាង

© រក្សាសិទ្ធិដោយ thmeythmey.com