កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ឈ្នះ​ពាន FIFA Club World Cup
22, Dec 2013 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប Bayern Munich បាន​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ទី​៥​របស់​ពួក​គេ​ក្នុង​ឆ្នាំ​​២០១៣ ខណៈ​ដែល​ពួក​គេ​បាន​លើក​ពាន Club World Cup ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-០ លើ​ក្រុម Raja Casablanca ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​។



ក្រុម​យក្ស​របស់​អាល្លឺ​ម៉ង់​​មួយនេះ បាន​ជួប​បញ្ហា​តិច​តិច​ប៉ុណ្ណោះ​នៅ​ពេល​ជួប​ជា​មួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​របស់​ម៉ា​រ៉ុក Raja ខណៈ​ដែល Bayern បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​ទាំង​ពីរ​ក្នុង​រយៈ​ពេល​​តែ​២២​នាទី​ដំ​បូង​ប៉ុណ្ណោះ​​​តាម​រយៈ​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ប្រេស៊ីល Dante ហើយ​បន្ទាប់​មក​ខ្សែ​បម្រើ Thiago​។ 

  ក្រោយ​ពីក្លាយ​ជា​ក្រុម​អាល្លឺ​ម៉ង់​ទី​មួយ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​បី​ក្នុង​ពេល​តែ​មួយ​ដែល​រួម​មាន​ពាន Champions League, Bundesliga និង German Cup កាល​ពី​រដូវ​មុន បច្ចុប្បន្ន Bayern បាន​បន្ថែម​ពាន Club World Cup ទៅ​លើ​ពាន UEFA Super Cup ដែល​ពួក​គេ​បាន​ឈ្នះ​កាល​ពី​ខែ​សី​ហា​។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​គ្រូ​បង្វឹក​របស់ Bayern លោក Pep Guardiola បាន​ឈ្នះ​ពាន Club World Cup ក្រោយ​ពី​លើក​ពាន​នេះ​ជា​មួយ​នឹង​ក្រុម Barcelona ក្នុង​ឆ្នាំ​២០០៩ និង​២០១១​៕

ប្រែសម្រួលដោយ ផេង សំ​ណាង      

© រក្សាសិទ្ធិដោយ thmeythmey.com