សុខភាព
អន្តរជាតិ
លោក Duato នឹងក្លាយតំណែង CEO ក្រុមហ៊ុន Johnson & Johnson បន្តពីលោក Gorsky
21, Aug 2021 , 8:59 am        
រូបភាព
រូបពីឆ្វេងទៅស្តាំ លោក Joaquin Duato រួមជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់ Johnson _ Johnson ពីរនាក់ទៀត។ រូបថត AFP
រូបពីឆ្វេងទៅស្តាំ លោក Joaquin Duato រួមជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់ Johnson _ Johnson ពីរនាក់ទៀត។ រូបថត AFP
ដោយ: រួបរួម
លោក Alex Gorsky នឹងចាកចេញពីតំណែងអគ្គនាយកក្រុមហ៊ុនឪសថ Johnson & Johnson នាខែមករា ខាងមុខ ហើយនឹងត្រូវជំនួសដោយលោក Joaquin Duato។ នេះបើតាមការផ្សាយរបស់ AFP។

 
លោក Gorsky កាន់តួនាទីជាអគ្គនាយកក្រុមហ៊ុនសហគ្រាសដ៏ធំនៅអាម៉េរិកមួយនេះ តាំងពីឆ្នាំ២០១២ មក ហើយបានសម្រេចលាលែងពីតំណែងដោយសារហេតុផលសុខភាពគ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែបន្តតួនាទីក្នុងការងារគ្រប់គ្រងប្រតិបត្តិ។ 
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក Gorsky បានដឹកនាំក្រុមហ៊ុនក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលចាក់តែមួយដូស។ ជាមួយនឹងភាពជោគជ័យ ក្រុមហ៊ុន Johnson & Johnson ក៏បានជួបរឿងក្តីក្តាំមួយចំនួនផងដែរ ទាក់ទងនឹងផលិតផលឱសថរបស់ខ្លួន។
 
លោក Duato ដែលបច្ចុប្បន្ន ជាអនុប្រធាននៃគណៈកម្មការប្រតិបត្តិក្រុមហ៊ុន ក៏នឹងចូលរួមក្នុងគណៈកម្មការនាយកផងដែរ។ «ខ្ញុំមានមោទកភាពណាស់ចំពោះការផ្តល់ទំនុកចិត្តសម្រាប់តំណែង CEO របស់ Johnson & Johnson នាពេលខាងមុខ»។
 
លោកបានសន្យាប្តឹងប្រែងរួមចំណែកដោះស្រាយវិបត្តិសុខាភិបាលនៅលើពិភពលោកដែលកំពុងប្រឈមដោយសារជំងឺរាលត្បាតសាកលកូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com