កីឡាអន្តរជាតិ
អន្តរជាតិ
Ba អតីតខ្សែប្រយុទ្ធ Chelsea ចាកចេញពី Lugano ក្រោយប្តូរម្ចាស់ក្លិបថ្មីត្រឹម៤៨នាទី
20, Aug 2021 , 5:22 pm        
រូបភាព
Demba Ba អតីតកីឡាករ Chelsea ចែកផ្លូវគ្នាជាមួយក្រុម FC Lugano នៃលីគកំពូលស្វ៊ីស បន្ទាប់ពីក្លិបនេះផ្លាស់ប្តូរម្ចាស់ថ្មីត្រឹមរយៈពេល៤៨នាទី។


អតីតខ្សែប្រយុទ្ធក្រុម West Ham United និង Newcastle United រូបនេះបានចូលរួមជាមួយក្រុមលីគកំពូលស្វ៊ីស Super League កាលពីខែមិថុនា ដោយគ្មានតម្លៃផ្ទេរ បន្ទាប់ពីចាកចេញពីក្រុម Istanbul Basaksehir ។
 
ចាប់តាំពីផ្លាស់ទៅទឹកដីស្វ៊ីស កីឡាករអន្តរជាតិសេណេហ្កាល់រូបនេះ បានបង្ហាញខ្លួនឱ្យ Lugano បានចំនួន៣ប្រកួត ក្នុងនាមជាកីឡាករម្រុង មុនត្រូវចាកចេញវិញ បន្ទាប់ពីការមកដល់របស់ម្ចាស់ក្លិបថ្មី។
 
មហាសដ្ឋីអាមេរិកលោក Joe Mansueto ដែលជាម្ចាស់ក្លិប Chicago Fire នៃលីគកំពូលអាមេរិក MLS ផងនោះ បានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្លិប Lugano។​ ក្រោយការផ្ទេរសិទ្ធិកាន់កាប់ក្លិបត្រឹម៤៨នាទី Ba ក៏សម្រេចចិត្តចែកផ្លូវជាមួយក្រុមនេះតែម្តង។


 
ទូរទស្សន៍ក្នុងស្រុក RSI រាយការណ៍ថា ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបានចាកចេញពី Lugano ហើយបានត្រឡប់ទៅទីកំណើតរបស់ខ្លួនវិញ ក្នុងក្រុងប៉ារីស ប្រទេសបារាំង។ យ៉ាងណាក៏ដោយ មួលហេតុនៃការចាកចេញរបស់អតីតសមាជិកក្រុមតោខៀវ ទំនងដោយសារម្ចាស់ក្លិបថ្មីរបស់ Lugano មានគម្រោងផែនការថ្មីផ្សេងពីអតីតម្ចាស់ក្លិប។ នេះបើយោងតាមសារព័ត៌មានទួកគី Cumhuriyet។ 
 
Ba ធ្លាប់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅ Premier League អំឡុងពេលរួមរស់ជាមួយ Newcastle និង Chelsea។ នៅឆ្នាំ២០១៤ Ba ធ្លាប់ផ្តល់ការឈឺចាប់ឱ្យ Liverpool ខណៈបានរួមចំណែកដើម្បីជួយ Chelsea ឈ្នះ ២-០ នៅ Anfield៕
 

Tag:
 FC Lugano
  Demba Ba
© រក្សាសិទ្ធិដោយ thmeythmey.com