សុខភាព
អន្តរជាតិ
បក្សីជាង១ពាន់ក្បាលនៅភាគខាងជើងចិនត្រូវបានប្រមូលដើម្បីបង្ការ មេរោគ H5N2
× បក្សីជិត១៣០០ក្បាល ត្រូវបានគេអាជ្ញាធរនៅខេត្តហួប៊ី ភាគខាងជើងប្រទេសចិនប្រមូលផ្ដុំទុកនៅមន្ទីរបសុបក្សី កាលពីថ្ងៃអាទិត្យ ដើម្បីបង្ការនូវការរីកសាយភាយមេរោគផ្ដាសាយ H5N2។
បើយោងតាមសារពត៌មានស៊ីនហួ វីរុសខាងលើបានសម្លាប់សត្វមាន់ជាង៤ពាន់ក្បាលរួចមកហើយ នៅឯកសិដ្ឋានមួយកន្លែង នាក្រុងប៉ាវទីង។
មន្ទីរពិសោធន៍ជាតិនៃជំងឺផ្តាសាយបក្សីបានធ្វើតេស្តរកឃើញនូវវីរុស H5N2 នេះ។ វាជាលើក ទីមួយហើយដែល H5N2 បានរាតត្បាតក្នុងប្រទេសចិន តែការឆ្លងទៅមនុស្សពុំទាន់មាននៅឡើយទេ។
គួររំលឹកថា ក្រៅពីវីរុសខាងលើ នៅមានមេរោគមួយទៀត គឺ H7N9 បានឆ្លងដល់មនុស្សចំនួន១៣៩នាក់រួចមកហើយនៅប្រទសចិន តៃវ៉ាន់ និង ហុងកុង ហើយជនរងគ្រោះ៤៥នាក់បានបាត់បង់ជីវិត៕
ប្រែសម្រួលដោយ ទិត្យ សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com