ជាតិ
សង្គមជាតិ
ស្ត្រី៣នាក់ស្លាប់ ដោយសង្ស័យថា ពុលស្រា
02, Sep 2021 , 5:51 pm        
រូបភាព
ស្រី្ត៣នាក់ដែលស្លាប់។ (រូបពីបណ្ដាញសង្គម)
ស្រី្ត៣នាក់ដែលស្លាប់។ (រូបពីបណ្ដាញសង្គម)
ភ្នំពេញ៖ ស្រី្ត៣នាក់ស្លាប់ដោយសង្ស័យថា មកពីពុលស្រា ដែលផឹកលាយជាមួយភេសជ្ជៈផ្អែម ។ នេះបើតាមលោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។

 
លោក សាល សណ្ដុះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅរសៀលថ្ងៃទី២កញ្ញានេះថា ស្ត្រីពុលស្រាទាំង៣នាក់នេះ មាន២នាក់បានស្លាប់ក្នុងបន្ទប់ជួល ក្នុងភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែក ម្នាក់ទៀតបានស្លាប់នៅស្រុកកំណើត ក្រោយផឹកស៊ីជុំគ្នា កាលពីថ្ងៃទី១កញ្ញា។ 
 
«អ្នកទាំងបីនាក់ផឹកស្រាប្រភេទស្រាថ្នាំ ហើយលាយជាមួយSTING តែផឹកហើយម្នាក់បានទៅស្រុក។ យើងសង្ស័យថា ពួកគេស្លាប់ដោយពុលស្រា»។ នេះបើតាមការលើកឡើងរបស់លោក សណ្ដុះ ដោយអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកប្រភពដើមនៃស្រា ដើម្បីពិនិត្យនិងបង្ការ៕ 
 

Tag:
 សង្គម
  ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com