កីឡាអន្តរជាតិ
អន្តរជាតិ
Messi ស៊ុត hat-trick បំបែកកំណត់ត្រា Pele ក្នុងនាមអ្នករកគ្រាប់ច្រើនបំផុតនៅអាមេរិកឡាទីន
10, Sep 2021 , 8:38 am        
រូបភាព

Leonel Messi បានបំបែកកំណត់ត្រារបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele ក្នុងនាមកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិនៅអាមេរិកឡាទីន។ Messi កើនចំនួនគ្រាប់បាល់ទី៧៩ ក្រោយធ្វើបាន hat-trick ដើម្បីជួយអាហ្សង់ទីនឈ្នះបូលីវី ៣-០ នៅវគ្គជម្រុះ World Cup។



នៅឯកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន Messi ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Paris Saint-Germain បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-០ របស់អាហ្សង់ទីនទល់នឹងបូលីវី នាប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូងនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ។

៣គ្រាប់បន្ថែមនេះ បានជួយម្ចាស់ពាន Ballon D’or ៦សម័យ កើនគ្រាប់ស៊ុតចំនួន៧៩ និងបំបែកកំណត់ត្រាកីឡាករស៊ុតចូលទីច្រើនជាងគេសម្រាប់ជម្រើសជាតិនៅអាមេរិកឡាទីនរបស់ Pele ដែលរកបាន៧៧គ្រាប់។

តាមរយៈជ័យជម្នះនេះ អាហ្សង់ទីនកើនដល់១៨ពិន្ទុក្រោយឆ្លងកាត់ប្រកួត៩លើក ដោយឈរនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពីក្រុមកំពូលតារាងប្រេស៊ីលដែលរកបាន២៤ពិន្ទុ សម្រាប់ការប្រកួតជម្រុះកីឡាបាល់ទាត់ពិភលោកតំបន់អាមេរិកឡាទីន។

អ៊ុយរ៉ូហ្គាយនៅចំណាត់ថ្នាក់ទី៣មាន១៥ពិន្ទុ តាមពីក្រោយដោយអេក្វាទ័រ និងកូឡុំប៊ីដែលមាន១៣ពិន្ទុដូចគ្នា។ ប៉ារ៉ាហ្គាយ ប៉េរូ ស៊ីលី បូលីវី និងវេណេស៊ុយអេឡា នៅចំណាត់ថ្នាក់បន្តបន្ទាប់។

កីឡាករដែលស៊ុតឱ្យក្រុមជម្រើសជាតិច្រើនបំផុតទាំង១០ នៅអាមេរិកឡាទីនមានដូចជា៖
១. Leo Messi (អាហ្សង់ទីន) ៧៩គ្រាប់
២. Pele (ប្រេស៊ីល) ៧៧គ្រាប់
៣. Neymar (ប្រេស៊ីល) ៦៩គ្រាប់
៤. Luis Suarez (អ៊ុយរ៉ូហ្គាយ) ៦៤គ្រាប់
៥. Ronaldo Nazario (ប្រេស៊ីល) ៦២គ្រាប់
៦. Romario (ប្រេស៊ីល) ៥៥គ្រាប់
៧. Gabriel Batistuta (អាហ្សង់ទីន) ៥៤គ្រាប់
៨. Edinson Cavani (អ៊ុយរ៉ូហ្គាយ) ៥៣គ្រាប់
៩. Zico (ប្រេស៊ីល) ៤៨គ្រាប់
១០. Alexis Sanchez (ស៊ីលី) ៤៦គ្រាប់៕





Tag:
 Leonel Messi
  Pele
© រក្សាសិទ្ធិដោយ thmeythmey.com