ជាតិ
ឱកាសសម្រាប់មន្រ្តីក្រសួងបរិស្ថាន បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសិង្ហបុរី
12, Sep 2021 , 10:52 am        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងស្ដីពីអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី សម្រាប់ឆ្នាំ២០២២។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់មន្រ្តីរាជការក្រសួងបរិស្ថាន ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ។


ក្រសួងបរិស្ថាន ប្រកាសជ្រើសរើសមន្រ្តីរាជការក្រសួងបរិស្ថាន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញទាំងអស់ ឱ្យបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញចំនួន២ នៅប្រទេសសិង្ហបុរី។ មុខជំនាញទាំង២នោះមាន ផ្នែករដ្ឋបាលសាធារណៈ (Master of Public Administration) សិក្សារយៈពេល១ឆ្នាំ និងផ្នែកគោលនយោបាយសាធារណៈ (Master of Public Policy) សិក្សារយៈពេល២ឆ្នាំ។
 
សម្រាប់អាហារូបករណ៍នេះ នឹងចាប់ផ្ដើមនៅឆ្នាំ២០២២ ដោយផ្ដល់ជូនថ្លៃសិក្សាមួយចប់កម្មវិធី ថ្លៃសំបុត្រយន្តហោះទៅ-មក ថ្លៃស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។ ចំពោះមន្រ្តីរាជការក្រសួងបរិស្ថាន ដែលចាប់អារម្មណ៍ អាចដាក់ពាក្យសុំអាហារូបករណ៍ អាចទាក់ទងទៅលោក អ៊ុយ ឈីហ្គោប៊ី តាមរយៈលេខទូរសព្ទ ០១៧ ៩៩៩ ៦៤៤៕
 
 
 
 

Tag:
 អាហារូបករណ៍
 អប់រំ
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com