ជាតិ
លោក នេត សាវឿន៖ បើចង់ឱ្យស្នងការសៀមរាបថ្មី ជោគជ័យត្រូវការកិច្ចសហការគ្រប់ភាគី
13, Sep 2021 , 9:59 pm        
រូបភាព
លោក តេង ច័ន្ទណាត ក្នុងពិធីតែងតាំងជាស្នងការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១។ រូបភាព៖ ស្នងការនគរបាលជាតិ
លោក តេង ច័ន្ទណាត ក្នុងពិធីតែងតាំងជាស្នងការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១។ រូបភាព៖ ស្នងការនគរបាលជាតិ
សៀមរាប៖ ក្នុងពិធីផ្លាស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ កញ្ញា នេះ លោក នេត សាវឿន ជំរុញឱ្យបន្តអនុវត្តកិច្ចការងារថែរក្សាសន្ដិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។



អគ្គស្នងការនគរបាលជាតិរូបនេះ អះអាងថា បើចង់ឱ្យស្នងការថ្មីជោគជ័យទៅបាន មិនអាចខ្វះអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទេ ពិសេសនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។
 
សូមស្ដាប់ការលើកឡើងរបស់លោក នេត សាវឿន ក្នុងពិធីប្រកាសតែងតាំងស្នងការខេត្តសៀមរាបថ្មី នៅព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តសៀមរាបដូចតទៅនេះ៖ 





 
ស្នងការរងទទួលផែននគរបាលចរាចរណ៍ លោក តេង ច័ន្ទណាត ឡើងជាស្នងការថ្មីជំនួសលោក ទិត្យ ណារ៉ុង ដែលដល់អាយុចូលនិវត្តន៍។ នៅចំពោះមុខអ្នកចូលរួមតែងតាំងស្នងការថ្មី នៃខេត្តសៀមរាបនេះ លោក នេត សាវឿន មានប្រសាសន៍ថា លោកសុំទទួលការសន្យារបស់ស្នងការថ្មីបណ្ដោះអាសន្ន ។ 
 
លោក នេត សាវឿន បានផ្ដាំស្នងការថ្មី នៅខេត្តសៀមរាបថា ការប្ដេជ្ញាចិត្តត្រឹមទ្រឹស្ដី មិនមានប្រយោជន៍អ្វីឡើយ សំខាន់គឺការអនុវត្តន៍។ លោកសង្កត់ធ្ងន់ថា៖« សំខាន់ពីម៉ោងនេះទៅ ត្រូវអនុវត្ត យើងធ្វើម៉េច យើងជាបញ្ជាការជាន់ខ្ពស់នៅសៀមរាប តំណាងឱ្យខ្ញុំនៅទីនេះ ចាត់ចែងគ្រប់វិស័យលើសន្ដិសុខសណ្ដាប់ធ្នាប់ សេនាធិការជូនគណៈបញ្ជាការឯកភាព ដើម្បីចាត់ការទូទៅ»។ 
 
សម្រាប់អគ្គស្នងការនគរបាលជាតិរូបនេះ ខេត្តសៀមរាបជាទីតាំងសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់។«ចង់ឱ្យ តេង ច័ន្ទណាត ជោគជ័យបាន មិនមែនម្នាក់ឯងទេ យើងជាអ្នកដឹកនាំជាន់ខ្ពស់ជាងគេ យើងត្រូវកៀរគរ យើងត្រូវចលនាឱ្យបងប្អូនទាំងអស់ នគរបាលសៀមរាបទាំងមូល និងកម្លាំងឈរជើងសៀមរាប សហការដើម្បីអនុវត្តន តែនគរបាលម្នាក់ឯងអត់ជោគជ័យទេ ត្រូវក្រោមការដឹកនាំរបស់បញ្ជាការឯកភាព ត្រូវមានកម្លាំងសហការ ពិសេសអាវុធហត្ថ និងកម្លាំងពលរដ្ឋដទៃទៀត បានយើងជោគជ័យបាន»។ នេះជាការលើកឡើងរបស់លោក នេត សាវឿន៕
 
 

Tag:
 ស្នងការខេត្តសៀមរាប
  តេង ច័ន្ទណាត
© រក្សាសិទ្ធិដោយ thmeythmey.com