COVID-19
ជាតិ
ថ្នាក់រៀនចំនួន១៥នៅ៥វិទ្យាល័យក្នុងរាជធានី ត្រូវផ្អាកជាបណ្តោះអាសន្ន
17, Sep 2021 , 1:57 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា
យ៉ាងហោចណាស់ថ្នាក់រៀនចំនួន១៥ពី៥វិទ្យាល័យក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកដំណើរបណ្តោះអាសន្ន និងតម្រូវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ ធ្វើចត្តាឡីស័ក។ នេះបើតាមលិខិតលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។



ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ន ក្រោយទើបដំណើរឡើងវិញបាន២ថ្ងៃនោះ មាន៩ថ្នាក់នៅវិទ្យាល័យវត្តភ្នំ ៣ថ្នាក់នៅវិទ្យាល័យបឹងប្រិយ៍ ខណៈវិទ្យាល័យ ហ៊ុន សែន ពញាពន់ វិទ្យាល័យបឹងធំ និងវិទ្យាល័យវត្តកោះ មាន១ថ្នាក់រៀងៗខ្លួន។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ថ្នាក់រៀនដែលមិនពាក់ព័ន្ធ ត្រូវបន្តដំណើរការធម្មតា ប៉ុន្តែត្រូវរឹតត្បិតការចេញលេង បន្តពាក់ម៉ាស់ និងលាងដៃជាប្រចាំ។

«មិនអនុញ្ញាតឲ្យមានការទាក់ទងពីសិស្សថ្នាក់១ទៅថ្នាក់១ទៀត និងមិនអនុញ្ញាតឲយមានការជួបជុំ ឬប្រជុំក្រៅពីការសិក្សាក្នុងសាលារៀន»។ នេះជាការក្រើនរំលឹករបស់លោក ហង់ជួន ណារ៉ុន ដែលជាការគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP)៕


© រក្សាសិទ្ធិដោយ thmeythmey.com