កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដាក់ទណ្ឌកម្មលើសហព័ន្ធបាល់ទាត់ហុងគ្រី ដោយសារអ្នកគាំទ្ររើសអើងពូជសាសន៍
22, Sep 2021 , 2:19 pm        
រូបភាព
រូបភាព៖CNN Sports
រូបភាព៖CNN Sports
សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ទណ្ឌកម្មលើសហព័ន្ធបាល់ទាត់ហុងគ្រី ក្រោយរកឃើញថា អ្នកគាំទ្រហុងគ្រី មានអាកប្បកិរិយាប្រកាន់ពូជសាសន៍លើកីឡាកររបស់អង់គ្លេស កាលពីប្រកួតវគ្គជម្រុះ World Cup 2022។ នេះបើតាមការផ្សាយពី CNN Sports។


គណកម្មធិការFIFA បានសម្រេចដាក់ទណ្ឌកម្មទៅកាន់សហព័ន្វបាល់ទាត់ហុងគ្រី ដោយមិនឱ្យមានអ្នកគាំទ្រចូលទស្សនា ២ប្រកួតក្នុងទឹកដីហុងគ្រីនឹងមិនឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ ហើយការប្រកួតទី២នឹងត្រូវព្យួរយៈពេលសាកល្បង២ឆ្នាំ។ ក្រុមជម្រើសជាតិហុងគ្រី នឹងត្រូវបើកកីឡដ្នាន Pukas Arena ទទួលការប្រកួតជម្រុះ World Cup នៅពេលខាងមុខ។ នេះបើតាមសេចក្តីថ្លែងការរបស់ FIFA។
 
សហព័ន្ធបាល់ទាត់ FIFA សម្រេចបែបនេះ ក្រោយពីវិភាគនិងពិចារណាលើការប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃឧបទ្ទវហេតុ ដែលបណ្តាលមកពីអ្នកគាំទ្រហុងគ្រី បានប្រើពាក្យសម្តី និងកាយវិការមិនសមរម្យ ដូចជា គប់ដបទឹកសុទ្ធ បាញ់កាំជ្រួច ហើយការបិទច្រកចេញចូលនៃកន្លែងអង្គុយ កាលពីអំឡុងការប្រកួតជម្រុះ World Cup 2022 ទល់នឹងក្រុមតោកំណាចអង់គ្លេស។
 
លើសពីនេះ សាក្សីម្នាក់ដែលបានស្ថិតនៅក្នុងហេតុការណ៍ដ៏អាក្រក់នោះ គឺលោក Gabriel Clarke ដែលជាអ្នកយកព័ត៏មានឲ្យទូរទស្សន៍ ITV  បាននិយាយថា លោកបានឮអ្នកគាំទ្រហុងគ្រី ស្រែកពាក្យមិនសមរម្យលើកីឡាករអង់គ្លេស Raheem Sterling ដោយប្រើពាក្យ«ស្វា» អំឡុងការប្រកួតដែលអង់គ្លេសបានយកឈ្នះ ៤-០ លើហុងគ្រី។ បន្ថែមពីលើនេះទៀត កីឡាករអង់គ្លេសក៏ត្រូវបានអ្នកគាំទ្រហុងគ្រីស្រែកឌឺដង នៅពេលពួកគេលុតជង្គង់ គោរពនឹងប្រឆាំងការរើសអើងពូជសាសន៍នោះ។
 
បើយោងតាមទូរទស្សន៍ CNN Sports សហព័ន្ធបាល់ទាត់ FIFA បានពិន័យទៅលើសហព័ន្ធបាល់ទាត់ហុងគ្រីជាទឹកប្រាក់ប្រមាណជាង ២២០,០០០ អឺរ៉ូ ជុំវិញករណីមួយនេះផងដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com