ជាតិ
បុណ្យភ្ជុំបិណ្ឌ
វត្តខ្លះ មានពុទ្ធបរិស័ទច្រើន ឯវត្តខ្លះទៀតខ្សត់ខ្សោយ នៅថ្ងៃវេនបិណ្ឌទី១
22, Sep 2021 , 5:55 pm        
រូបភាព
កណ្ដាល៖ ថ្ងៃដំបូងនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ វត្ត៥ក្នុងស្រុកលើកដែក ខេត្តកណ្ដាល បានប្រារព្វពិធីបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌតាមប្រពៃណីជាតិ ប៉ុន្តែវត្តខ្លះបានកាត់កម្មវិធីមួយចំនួន ដើម្បីកាត់បន្ថយការជួបជុំ ក្នុងបំណងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ 


វត្តបទុមគង្គា ហៅវត្តព្រែកដាច់ ឆ្នាំនេះពុំបានរៀបចំកម្មវិធីបោះបាយបិណ្ឌ រាប់បាត្រ និងសម្ដែងព្រះធម៌ទេសនាឡើយ គឺដើម្បីកាត់បន្ថយការជួបជុំ ក្នុងបំណងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ 
 
រីឯវត្តឥន្ទនិម្មិត ហៅវត្តព្រែតូច រៀបចំកម្មវិធីបុណ្យតាមធម្មតា។ វត្តដែលមានពុទ្ធបរិស័ទនាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃច្រើននេះ បានដាក់ម៉ាស៊ីវាស់កម្ដៅ និងដាក់អាល់កុលលាងដៃនៅខាងមុខសាលាឆាន់តែម្ដង ។ 


 
ចំណែកឯវត្តព្រែកទម្លាប់វិញ កាន់តែមានពុទ្ធបរិស័ទទៅវត្តច្រើន។ បើទោះបីជាពុទ្ធបរិស័ទពាក់ម៉ាសការពារភាគច្រើនលើសលុប ហើយវត្តមានអាល់កុលនិងម៉ាស៊ីនវាស់កម្ដៅក៏ពិតមែន ប៉ុន្តែវត្តនេះពុទ្ធបរិស័ទពុំបានរក្សាគម្លាត់បានត្រឹមត្រូវឡើយ ដោយមនុស្សនៅអង្គុយពេញទាំងសាលាឆាន់ រហូតហៀរចេញក្រៅសាលាឆាន់ថែមទៀតផង។ ក្នុងនោះមានវត្តនិងមណ្ឌលវិបស្សនា២ទៀត ពុំសូវជាមានមនុស្សច្រើនឡើយ។
 


សូមបញ្ជាក់ថា ការសង្កេតមើលតាមវត្តទាំង៥ខាងលើ គឺនៅក្នុងម៉ោងខុសគ្នា ដោយចាប់ពីម៉ោង៥ទៀបភ្លឺរហូតដល់ម៉ោងជាង៨ព្រឹក។
 
ដើម្បីជ្រាបច្បាស់ សូមអស់លោកលោកស្រី អញ្ជើញទស្សនាទិដ្ឋភាពក្នុងវត្តទាំង៥ នៅថ្ងៃកាន់បិណ្ឌទី១  ដោយក្ដីរីករាយ៖





Tag:
 កណ្ដាល
  ភ្ជុំបិណ្ឌ
 វត្ត
  បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com