ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កឹម សុខា៖«រួមគ្នាជម្រុះចេញអំពើហិង្សា និងការជេរប្រមាថគ្នា ដែលនាំឲ្យបែកបាក់ជាតិ»
24, Sep 2021 , 3:55 pm        
រូបភាព
រូបលោក កឹម សុខា ពី AFP
រូបលោក កឹម សុខា ពី AFP
មិនខុសពីអ្នកនយោបាយដទៃ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក៏បានផ្ញើសារចូលរួមអបអរសាទរទិវារម្លឹកខួប២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជាដែរ។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក ទទូចសុំ៣ចំណុចពីអ្នកនយោបាយ និងពីមជ្ឈដ្ឋានទូទៅ។

 
 ចំណុចទាំង៣ លោក កឹម សុខា ចង់បាននោះគឺ៖ 
 
«រួមគ្នា ការពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញយើង តាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ជាមូលដ្ឋាន»។
 
«រួមគ្នាបញ្ឈប់ការរំលោភរដ្ឋធម្មនុញ្ញយើង ដោយកុំបំពានលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ កុំងាកចេញពីរគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធានាដោយច្បាប់កំពូលរបស់យើង»។
 
«រួមគ្នា ពង្រឹងស្មារតីឯកភាពជាតិ គោរពសិទ្ធិគ្នាទៅវិញទៅមក លើកកម្ពស់គុណធម៌ និងសីលធម៌។ ជម្រុះចេញនូវអំពើហិង្សា បង្ករការឈឺចាប់ និងការជេរប្រមាថគ្នា ដែលនាំមកនូវការបែកបាក់ និង មហន្តរាយដល់សង្គមជាតិ»។ 
 
សូមរម្លឹកថា ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជា​ ក៏បានបង្កើតនិងប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាខួប២៨ឆ្នាំនៃការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជា៕ 
 

Tag:
 រដ្ឋធម្មនុញ្ញ
  ខួប២៨ឆ្នាំ
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com