ជាតិ
សម្តេច ហ៊ុន សែន៖ រក្សាជីវិតឲ្យបាន យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់ឆ្នាំទៀត
25, Sep 2021 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន បានសុំការយោគយល់ ពីពុទ្ធបរិស័ទចំពោះការសម្រេចផ្អាកភ្លាមៗ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ តាមរយៈសារសំឡេងដែលផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុកខ្លួននៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ប្រមុខរដ្ឋាភិបាល ទទួលស្គាល់ពីការធ្វេសប្រហែសរបស់ខ្លួន​ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យប្រពៃណីនេះ ខណៈករណីឆ្លងនៃកូវីដ-១៩ ស្ថិតក្នុងសភាពស្រួចស្រាលនៅឡើយ។

 
សម្រាប់ សម្តេចនាយករដ្ឋមន្ត្រី នេះជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែវាជាជម្រើសតែមួយ សម្រាប់រក្សាជីវិត និងសុខភាពប្រជាជន​។ «បើយើងរក្សាបាននូវជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទាន រាប់សិបឆ្នាំតទៅ សម្រាប់អ្នកដែលមានវ័យក្មេង និងរាប់ឆ្នាំទៅទៀតសម្រាប់អ្នកមានវ័យចំណាស់»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែនដែលបានបន្តអះអាងថា មិនឱ្យព្រះសង្ឃនៅតាមទីអារាមនានា ដាច់ចង្ហាន់នោះទេ។ 
 
 

សូមបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង។ ការសម្រេចនេះ ធ្វើឡើងក្រោយមានករណីវិជ្ជមានកូវីដ-១៩ ជាង៤០ករណី នៅក្នុងវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរដ្ឋាភិបាល នាយប់ថ្ងៃទី២៣ កញ្ញា ២០២១៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com