ពីនេះ ពីនោះ
«វុឌ្ឍិ» មានន័យថា សេចក្តីចម្រើន ការលូតលាស់
× «វុឌ្ឍិ» មានន័យថា សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព។ មានវុឌ្ឍិ ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត។
វុឌ្ឍិកម្ម ជា អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិការណ៍ ជាហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។ វុឌ្ឍិកាល ឬ –សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។
វុឌ្ឍិជន្ម ឬ ជន្មវុឌ្ឍិ មានន័យថា អាយុដែលចម្រើន ឬសេចក្ដីចម្រើនអាយុ ។ វុឌ្ឍិធម៌ ធម៌ ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិពរ ឬ វរវុឌ្ឍិ ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។ វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ ល ។
គុណវុឌ្ឍិ ជាសេចក្ដីចម្រើនដោយគុណ ។ ធនវុឌ្ឍិ ជាសេចក្ដីចម្រើនដោយទ្រព្យ ។ បុញ្ញវុឌ្ឍិ ជាសេចក្ដីចម្រើនដោយបុណ្យ ។ ពលវុឌ្ឍិ ជាសេចក្ដីចម្រើនកម្លាំង។ ភោគវុឌ្ឍិ ជាសេចក្ដីចម្រើនភោគៈ ។ យសវុឌ្ឍិ ជាសេចក្ដីចម្រើនដោយយស, ដោយបរិវារ ។
លាភវុឌ្ឍិ ជាការចម្រើនលាភ ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។ សីលវុឌ្ឍិ ជាសេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។ សុខវុឌ្ឍិ ជាសេចក្ដីចម្រើនដោយសុខ ។ ល ។
© រក្សាសិទ្ធិដោយ thmeythmey.com