ពីនេះ ពីនោះ
សុ. ចិ. បុ. លិ. មានន័យថា ស្តាប់, គិត, សួរ, សរសេរ ឬកត់ត្រា
× សុ. ចិ. បុ. លិ. ជាភាសាបាលី ដែលមានន័យថា ស្ដាប់, គិត, សួរ, សរសេរឬកត់ត្រា ។ បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត អក្សរសង្ខេបអំពីសុ. ចិ. បុ. លិ. គឺ សុត “ស្ដាប់”, ចិន្ត “គិត”, បុច្ឆ “សួរ”, លិខ “សរសេរ, កត់, ចម្លង”។
សុ. ចិ. បុ. លិ. ជាអង្គរបស់អ្នករៀន, បានសេចក្ដីថា “អ្នករៀនលុះតែប្រកបដោយអង្គ ៤ គឺ ស្ដាប់, គិត, សួរ, សរសេរ ឬ កត់ត្រា, ចម្លង ទើបអាចនឹងឡើងជាអ្នកចេះគ្រប់គ្រាន់បាន” ។ អង្គ ៤ នេះហៅថា សិក្សាចតុរាង្គ ។
សុ. ចិ . បុ. លិ. វិនិមុត្ត មានន័យថា អ្នកដែលរួចផុតស្រឡះចាក សុ. ចិ. បុ. លិ. គឺអ្នករៀនដែលខ្វះការស្ដាប់, គិត, សួរ, សរសេរកត់ត្រា ។
ពាក្យកាព្យ៖ សុ. ចិ. បុ. លិ. វិនិមុត្ត អ្នកដែលរួចផុតចាកអង្គបួន ទោះបីខំប្រឹងរៀនផ្ទួនៗ ពុំអាចញ៉ាំងខ្លួនឲ្យចេះឡើយ ។ លុះតែប្រកបដោយអង្គបួន ទើបខ្លួននឹងអាចឆ្លងដល់ត្រើយ ហាក់ដូចវិជ្ជាខ្លួនកៀកកើយ ចេះហើយរីករាយសប្បាយក្រៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com