ជាតិ
ពីនេះ ពីនោះ
«ជីវប្បវត្តិ» ក៏មានន័យដូច «ជីវប្រវត្តិ» ដែរ
20, Dec 2022 , 7:29 am        
រូបភាព
ពាក្យ «ជីវប្បវត្តិ» ដែលអាន​ថា «ជីវ៉ាប់ ប៉ៈ-វាត់» គឺមានន័យដូចពាក្យ «ជីវប្រវត្តិ» យ៉ាងដូច្នោះដែរ។ ពាក្យនេះមានន័យថា  សេចក្ដីតំណាលអំពីជីវភាពរបស់បុគ្គល, ពង្សាវតារបស់មនុស្សម្នាក់ៗ តាំងពីកើតមកដរាបដល់ក្ស័យជីវិត



គប្បីស្រាវជ្រាវ សិក្សា នូវជីវប្បវត្តិរបស់រដ្ឋបុរសទាំងឡាយ ។
 
ជីវ គឺ​ ជីព, ជីវិត រី​ឯ​ប្រវត្តិ ស្មើពាក្យ បវត្តិ, ប្រព្រឹត្តិ ដែលមានន័យថា ដំណឹង; ការប្រព្រឹត្តទៅ ឬការប្រព្រឹត្តរៀងមក; ពង្សាវតារ, របាក្សត្រ ។ 
 
បវត្តិការណ៍ ឬ បវត្តិហេតុ ហេតុ, ដំណើរនៃបវត្តិ ។ បវត្តិកាល បច្ចុប្បន្នកាល ។ បវត្តិរូប ដំណឹង; រឿងរ៉ាវ; ពង្សាវតាររបស់រូបបុគ្គលនីមួយៗ ។ បវត្តិសាស្ត្រ ឬ ប្រវត្តិសាស្ត្រ គម្ពីរ, ក្បួនសម្ដែងអំពីពង្សាវតារឬអំពីរបាក្សត្រ, អំពីសន្ដតិវង្ស ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com