អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បើកដំណើរការនៅប្រទេសកម្ពុជា ភាពជោគជ័យក្នុងការឈានចូលទីផ្សារទី១០ ក្នុងទ្វីបអាស៊ី
30, Sep 2021 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៖ ថ្ងៃនេះ ក្រុមហ៊ុន FWD Group (សម្ព័ន្ធក្រុមហ៊ុន “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្មជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារទី១០ របស់ខ្លួនក្នុងទ្វីបអាស៊ី។
 
ដំណើរមកកាន់ប្រទេសកម្ពុជានេះ សបញ្ជាក់ពីការរីកលូតលាស់ របស់ក្រុមហ៊ុន FWD ទូទាំងតំបន់ និងបានបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅអាស៊ី តាមរយៈការផ្ដល់ជូននូវបទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ព្រមទាំងគុណតម្លៃជាច្រើនបន្ថែមទៀត ដល់អតិថិជន។
 
លោក Huynh Thanh Phong អគ្គនាយកក្រុមហ៊ុន FWD មានប្រសាសន៍ថា៖ “កម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងសម្លឹងឃើញឱកាសជាច្រើន ក្នុងការការពារ និងការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជា ហើយខ្ញុំប្រាកដចិត្តថា ក្រុមការងាររបស់យើងនៅទីនេះ នឹងទទួលបានជោគជ័យ ក្នុងការផ្ដល់នូវបទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រងជូនដល់ប្រជាជនកម្ពុជា”។


 
លោក ចាន់ រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖ “ខ្ញុំមានមោទកភាពយ៉ាងខ្លាំង ដែលទទួលបានឱកាសដ៏ពិសេសមួយនេះ ក្នុងការដឹកនាំអាជីវកម្មរបស់យើង និងបើកទំព័រថ្មីរបស់ក្រុមហ៊ុន FWD ក្នុងប្រទេសកម្ពុជា។ អនាគតរបស់ក្រុមហ៊ុន FWD នៅក្នុងប្រទេសកម្ពុជា នឹងរឹតតែមានភាពត្រចះត្រចង់ ហើយខ្ញុំជឿជាក់ថា យើងនឹងសម្រេចបាននូវសមិទ្ធផលជាច្រើន ជាមួយក្រុមការងាររបស់យើង។ យើងនឹងផ្តល់ជូនប្រជាជនកម្ពុជា នូវបទពិសោធន៍ថ្មីមួយ លើសេវាធានារ៉ាប់រង ដែលអាចជួយឲ្យពួកគាត់រស់នៅដោយភាពរីករាយ”។


 
ក្នុងរយៈពេលពីរទសវត្ស (ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩) សេដ្ឋកិច្ចកម្ពុជា រក្សាកំណើនផលិតផលក្នុងស្រុកសរុប ក្នុងកម្រិតជាមធ្យម ៧%  ដែលនេះជាកំណើនខ្ពស់បំផុតមួយ ក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយស្ថិរភាព និងចំនួនកើនឡើងនៃប្រជាជន ដែលមានជីវភាពធូរធារ រួមជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាននូវបរិយាកាសដ៏ល្អ សម្រាប់វិស័យធានារ៉ាប់រងនៅកម្ពុជា។ លោក ចាន់ រដ្ឋា ក៏មានប្រសាសន៍ផងដែរថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនិយ័តករធានារ៉ាប់រងកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ និងការណែនាំ ក៏ដូចជាការផ្ដល់នូវទំនុកចិត្តខ្ពស់មកលើយើងខ្ញុំ ជាពិសេសសម្រាប់ការបង្កើតឱ្យមាននូវរចនាសម្ព័ន្ធផ្នែកច្បាប់ដ៏ល្អ ដែលខ្ញុំជឿជាក់ថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុន FWD Cambodia ក៏ដូចជាវិស័យធានារ៉ាប់រងទាំងមូល ទទួលបានជោគជ័យ»។

 
អំពីក្រុមហ៊ុន FWD
 ក្រុមហ៊ុន FWD  ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ ក្នុងតំបន់អាស៊ី ដែលមានអតិថិជនប្រមាណ ១០ លាននាក់ ក្នុងទីផ្សារចំនួន១០ ដោយក្នុងនោះ រួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោក លើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូង ក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុត ក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន  ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មី លើសេវាធានារ៉ាប់រង ជូនដល់អតិថិជនរបស់យើង។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh
 




(អត្ថបទពាណិជ្ជកម្ម)

Tag:
 Mekhala
© រក្សាសិទ្ធិដោយ thmeythmey.com